កម្ពុជា

លោកញ៉ឹក ប៊ុនឆៃ​ជ្រើសរើស​លោកហ៊ុន សែន​ ជាជាង​ព្រះអង្គម្ចាស់​រណឬទ្ធិ​

បើ​តាម​លោក​នាយករដ្ឋមន្ត្រី ព្រះអង្គម្ចាស់​នរោត្តម រណឬទ្ធិ​ទំនង​ជា​ចង់​ទៅ​រួបរួម​ជាមួយ​គណបក្ស​ប្រឆាំង​មែន
បើ​តាម​លោក​នាយករដ្ឋមន្ត្រី ព្រះអង្គម្ចាស់​នរោត្តម រណឬទ្ធិ​ទំនង​ជា​ចង់​ទៅ​រួបរួម​ជាមួយ​គណបក្ស​ប្រឆាំង​មែន

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ចេញ​មុខ​និយាយ​អំពី​បរាជ័យ​នៃ​ការ​រួបរួម​គណបក្ស​សត្រូវ​បងប្អូន​នៅ​ថ្ងៃ​នេះ ដែល​មុន​នេះ​លោក​គឺ​ជា​អ្នក​សម្រប​សម្រួល។ បើ​តាម​លោក​នាយករដ្ឋមន្ត្រី ព្រះអង្គម្ចាស់​នរោត្តម រណឬទ្ធិ​ទំនង​ជា​ចង់​​ទៅ​រួបរួម​ជាមួយ​គណបក្ស​ប្រឆាំង​មែន។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ព្រះអង្គម្ចាស់​បាន​មាន​បន្ទូល​សាជាថ្មីថា ព្រះអង្គ​មិន​សម​នឹង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង​នោះ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អង្គារ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ចេញ​មុខ​និយាយ​អំពី​ការ​បែកបាក់​សារជាថ្មី​រវាង​គណបក្ស​សត្រូវ​បងប្អូន នរោត្តម រណឬទ្ធិ​ និង​ហ៊្វុនស៊ិនប៉ិច ​ដែល​មុន​នេះ លោក​នាយករដ្ឋមន្ត្រី​គឺ​ជា​អ្នក​សម្រប​សម្រួល។

 
ប្រមុខ​រដ្ឋាភិបាល​បាន​និយាយ​ស្រដៀង​គ្នា​នឹង​លោក​ញ៉ឹក ប៊ុនឆៃ ដែល​ថា​ព្រះអង្គម្ចាស់​នរោត្តម រណឬទ្ធិ​មាន​បំណង​ចង់​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​គណបក្សប្រឆាំង។ នៅ​ព្រឹក​មិញ​នេះ នៅ​ក្នុង​ឱកាស​ដែល​លោក​សំណេះ​សំណាល​ជាមួយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ លោក​ហ៊ុន សែន​បាន​សម្តែង​ការ​ខឹង​សម្បា​ចំពោះ​អតីត​ដៃគូ​ក្នុង​រដ្ឋាភិបាល​របស់​លោក គឺ​ព្រះអង្គ​ម្ចាស់​នរោត្តម រណឬទ្ធិ។​ ហើយ​ថា លោក​គឺ​ជា​អ្នក​ប្រាប់​អោយ​លោក​ញ៉ឹក ប៊ុនឆៃ​ ​សម្រេច​ចិត្ត​ថា​ត្រូវ​បន្ត​ការ​រួបរួម ឬ​ក៏​យ៉ាងណា​នោះ។

ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​ព្រះអង្គម្ចាស់​រណឬទ្ធិ​ផងដែរ ដែល​កាល​ពី​សប្តាហ៍​មុន នៅក្នុង​សន្និសីទ​កាសែត​ព្រះអង្គ​បាន​មាន​បន្ទូល​អោយ​ដឹង​ថា​ព្រះអង្គ​បាន​ផ្ញើ​លិខិត​ជូន​លោក​នាយករដ្ឋមន្ត្រី​អំពី​ការ​មិន​ទទួលយក​ការ​រួបរួម​នេះ លោក​នាយករដ្ឋមន្ត្រី​ថ្លែង​នៅ​ថ្ងៃ​នេះថា ​លោក​មិន​មានភាព​ចាំបាច់​ក្នុង​ការ​ឆ្លើយតប​លិខិត​នោះឡើយ។

ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​នេះ​ដូចគ្នា នៅ​ក្នុង​ពិធី​ជួប​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិថ្មី​របស់​គណបក្ស ព្រះអង្គម្ចាស់​បាន​មាន​បន្ទូល​អះអាង​សា​ជាថ្មី​ថា ព្រះអង្គ​មិន​អាច​សហការ​ជាមួយ​គណបក្ស​ប្រឆាំង​បាន​ឡើយ​ខណៈដែល​ទី១ ​ប្អូន​របស់​ព្រះអង្គ​គឺ​ព្រះមហាក្សត្រ នរោត្តម សីហមុនី ​និង​ព្រះបិតា​ សម្តេចឪ ​នរោត្តម សីហនុ ​កំពុង​គង់នៅ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​និង​ទី​២ គណបក្ស​ប្រឆាំង​បាន​ស្រូបយក​សំឡេង​គាំទ្រ​របស់​គណបក្ស​ព្រះអង្គ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ថ្មីៗ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI