ប្រទេស​កម្ពុជា​ក្លាយ​ជា​ដែនដី​នៃ​ការ​ទទួល​ផលិតករ​ភាពយន្ត​បរទេស

សំឡេង ០៧:៤០
ការ​ថត​ខ្សែ​ភាព​យន្ត​បរទេស​នៅ​កម្ពុជា
ការ​ថត​ខ្សែ​ភាព​យន្ត​បរទេស​នៅ​កម្ពុជា ©RFI/លីដា

ដោយសារ​តែ​វិស័យ​ភាពយន្ត​ខ្មែរ​រស់នៅ​ដោយ​គ្មាន​លំនឹង ម្តង​មាន​ការកើន​ឡើង ម្តង​មាន​ការធ្លាក់​ចុះ​ទាំង​ស្រុង​ ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​អនុវត្ត​នូវ​គោល​នយោបាយ​ថ្មី​មួយ ក្នុង​ការ​បង្វែរ​ទិសដៅ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ជា​ដែនដី​នៃ​ការទទួល​ស្វាគមន៍​ក្រុម​ថត​របស់​ផលិតករ​​បរទេស។ តាម​រយៈ​ការអនុវត្តន៍​​នូវ​គោលនយោបាយ​ថ្មី​មួយ​នេះ គេ​សង្ឃឹមថា​ប្រទេស​កម្ពុជា​មិន​ត្រឹម​តែ​អាច​ច្បិច​យក​អត្ថប្រយោជន៍​ពី​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ក៏​នឹង​មាន​សង្ឃឹម​ក្នុង​ការអភិវឌ្ឍន៍​​វិស័យ​ភាពយន្ត​ខ្មែរ​អោយ​មាន​ស្តង់ដារ​អន្តរជាតិ​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI