កណ្តុរជាទំនិញពិសេសកម្ពុជានាំចេញទៅវៀតណាម៣តោនក្នុងមួយថ្ងៃ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រទេសវៀតណាមទទួលទិញកណ្តុរពីកម្ពុជាទំាងអស់អោយតែមាន។ ដោយសារតម្រូវការរបស់វៀតណាមមានទំហំធំធេងបែបនេះ សត្វកណ្តុរខ្មែរមិនតិចជាង៣តោនទេត្រូវបានគេនាំចូលប្រទេសវៀតណាមជារៀងរាល់ថ្ងៃតាមច្រកព្រំដែនមួយចំនួនក្នុងស្រុកកោះធំ ខេត្តកណ្តាល។ មហាជននិយាយលេងសើចថាសត្វកណ្តុរបានជាប់ជាមុខទំនិញពិសេសរបស់ខ្មែរដែលនាំចេញទៅវៀតណាមក្នុងបរិមាណច្រើន ពីព្រោះស្របពេលប្រទេសជិតខាងមួយនេះនាំចូលទំនិញសព្វសារពើមកកម្ពុជា កម្ពុជាដូចជាមិនមាននាំអ្វីចូលទៅវៀតណាមវិញគួរអោយកត់សម្គាល់ ជាងសត្វកណ្តុរនេះឡើយ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ