លោក អេង ឆៃអ៊ាង ៖ គណៈកម្ម​​ការ​​សភា​​គ្មាន​​​សមត្ថកិច្ច​ដោះ​ស្រាយ​​ពាក្យ​បណ្តឹង​ទេ

សំឡេង ១០:៥៨
លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១រដ្ឋសភា
លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១រដ្ឋសភា RFI

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​ថ្ងៃ​នេះ គឺ​លោក អេង ឆៃអ៊ាង ប្រធាន​គណៈ​កម្ម​ការ​ទី១ រដ្ឋ​សភា គឺ គណៈកម្មការ​សិទ្ធិ​​មនុស្ស​​អង្កេត​​ទទួល​​ពាក្យ​​បណ្តឹង និងទំនាក់​​ទំនង​​រដ្ឋ​​សភា​ ព្រឹទ្ធ​សភា​។ គណៈកម្មការ​​នេះ កំពុង​​អង្កេត​​សំណុំ​​រឿង​​ជម្លោះ​​ដីធ្លីរវាង​អ្នកភូមិ​ឡ​ពាង​ជាមួយ​ក្រុម ហ៊ុន ខេ ឌី ស៊ី។ ក្នុង​បទ​សម្ភាស​ជាមួយ​នឹង​​វិទ្យុ​បារាំង​អន្តរ​​ជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់​​ថា គណៈកម្មការសភាគ្មាន​សមត្ថ​កិច្ច​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​ទេ គឺ​គ្រាន់​តែទទួល ​ពាក្យ​​បណ្តឹង​​​និង​អង្កេត​រួច​ហើយ​សម្រ​បសម្រួល ឬបញ្ជូន​ទៅ​ស្ថាប័ន​មាន​​សមត្ថកិច្ច​ដើម្បី​ដោះ​ស្រាយ​​។