កម្ពុជា-សហភាអឺរ៉ុប

លោកកៅ គឹមហួន៖ កម្ពុជានិង​​អឺរ៉ុប​ឯកភាព​គ្នា​​បន្ត​ការ​ពិភាក្សាត​ទៅ​មុខ​ទៀត

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ @សហការី

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ តុលា លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​បាន​ជួប​ពិភាក្សា​ជា​លក្ខណៈ​ទ្វេភាគី​ជា​មួយ​ក្រុមប្រឹក្សាធុរកិច្ច​អាស៊ាន សហភាព​អឺរ៉ុប ជាមួយ​សមភាគី​រុស្ស៊ី​លោក​ឌីមីទ្រី មេដឺវេដេស្វ ជាមួយ​សមភាគី​ចិន​លោក​លី ខឺជាំង និង​ជាមួយ​លោកស្រី​ហ្វេដេរីកា ម៉ូហ្កេរីនី ប្រមុខ​ការទូត​អឺរ៉ុប។ ជំនួប​ទ្វេភាគី​ទាំង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្រៅ​ក្របខណ្ឌ​នៃ​ជំនួបកំពូល​អាស៊ី អឺរ៉ុប ASEM លើកទី១២ ដែល​កំពុង​បន្ត​ធ្វើ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ ទាក់ទង​នឹង​កិច្ចពិភាក្សា​រវាង​លោក​ហ៊ុន សែន និង​លោកស្រី​ហ្វេដេរីកា ម៉ូហ្កេរីនី​ត្រូវ​បាន​លោក​កៅ គឹម ហួន រដ្ឋមន្រ្តី​អមនាយករដ្ឋមន្រ្តី​បញ្ជាក់​យ៉ាង​ខ្លី​ថា កម្ពុជា និង EU បាន​ឯកភាព​ឲ្យ​ក្រុមការងារ​រវាង​ភាគី​ទាំង​សង​ខាង​បន្ត​ការ​ពិភាក្សា​គ្នា​ត​ទៅ​មុខ​ទៀត។   

ផ្សាយពាណិជ្ជកម្ម

​ប្រសាសន៍​របស់​លោក កៅ គឹមហួន រដ្ឋមន្រ្តី​អម​នាយករដ្ឋមន្រ្តី ថ្លែង​ពី​ទីក្រុង​ព្រុចសែល ប្រទេស​បែល​ហ្ស៊ិក កាល​ពី​ថ្ងៃ​ទី ១៨ តុលា ឆ្នាំ២០១៨។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI