បទយកការណ៍

កម្ពុជា​កំពុង​អនុវត្ត​​​កម្មវិធី​កាត់បន្ថយ​មហន្តរាយ​លើ​ពលរដ្ឋ​ពី​កា​រ​ប្រែប្រួល​អាកាសធាតុ

សំឡេង ០៨:៣៣
រូបថត​បង្ហាញ​ពី​គ្រោះធម្មជាតិ ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​នាពេល​កន្លងមក
រូបថត​បង្ហាញ​ពី​គ្រោះធម្មជាតិ ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​នាពេល​កន្លងមក RFI/Navin Im

កម្ម​វិធី​ជាតិ​ស្តីពី​ការ​បន្ស៉ាំ​ជីវិត​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ​កំពុង​ចាប់​ដំណើរ​នៅកម្ពុជា។ ការ​ប្រែប្រួល​អាកា​សធាតុ​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ជួប​ប្រទះ​ និង​កំពុង​ជួប​ប្រទះ​ដូច​ជា​ទឹក​ជំនន់​ឆ្នាំ​នេះ រីឯឆ្នាំ​មុនៗ​រំាង​ស្ងួត។ អ្នក​ជំនាញ​អះអាង​ថា​ ប្រសិន​ជា​គ្មាន​កម្ម​វិធីបន្ស៉ាំនឹ​ងការប្រែ​ប្រួល​​​ធាតុ​អាកាស​ទេ គេ​ខ្លាច​តែម​ហន្តរាយ​ធម្ម​ជាតិ​កាន់តែ​ធ្ងន់​ធ្ងរ​ទៅ​ថ្ងៃ​អនា​គត។