ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Human Right Watch​ ឆ្លុះ​បញ្ចាំង​​ពី​​លក្ខខណ្ឌ​​ការងារ​​មិន​ល្អ ​និង ​បន្ទោស​​ផ្នែក​​អធិការកិច្ច​​ការងារ​

សំឡេង ០៨:៣៧
កម្មករ កម្មការិនីកាត់ដេរកម្ពុជា។
កម្មករ កម្មការិនីកាត់ដេរកម្ពុជា។ RFI

របាយការណ៍​​ជាង​១០០​ទំព័រ​​របស់​​អង្គការ​​ឃ្លាំមើល​​សិទ្ធិ​មនុស្ស​ (Human Right Watch)​ដែល​​ចេញ​ផ្សាយ​​កាល​ពី​​ថ្ងៃ​ទី​១២​ខែមី​នា​​ឆ្នាំ​២០១៥ ​ត្រូវ​បាន​​គេ​​គិតថា​​ជា​​ដំបង​​មួយ​​វាយ​​មិន​​ដក​​ដៃ​​ទៅ​លើ​​វិស័យ​​កាត់ដេរ​​កម្ពុជា​ ទាក់ទង​​ទៅនឹង​​ការ​រំលោភ​​សិទ្ធិ​មនុស្ស​​នៅក្នុង​​វិស័យ​នេះ។​ ក៏ប៉ុន្តែ​​មិន​បាន​៤៨​ម៉ោង​​ផង​ ​​ក្រសួង​​ការងារ​​កម្ពុជា​​បាន​ចេញ​​ប្រតិកម្ម​​តាម​រយៈ​សេចក្តី​ប្រកាស​​ព័ត៌មាន​ មួយ ​ដោយ​​សម្តែង​​ការ​សោកស្តាយ​​យ៉ាង​ខ្លាំង​ ព្រម​ទាំង​​បដិសេធ​ចំពោះ​​របាយការណ៍​​របស់​​អង្គការ​ Human Right Watch ​និង​​ហៅ​​របាយការណ៍​​នោះ​​ថា​​គ្មាន​មូលដ្ឋាន​​វិជ្ជាជីវៈ​​ច្បាស់​លាស់​។​