ភ្ញៀវប្រចាំថ្ងៃ

ឧកញ៉ា ហ៊ុន ឡាក់៖​ ការ​នាំ​ចេក​អំបូង​លឿង​ទៅ​កាន់​ប្រទេស​ចិន​ នៅ​មិន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​នៅឡើយ

សំឡេង ១០:១១
លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា
លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា @RFI

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​រាត្រី​នេះ​ គឺ​លោក​ឧកញ៉ា ហ៊ុន ឡាក់ ម្ចាស់​ក្រុម​ហ៊ុន​ឡងមេត​។ ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​៥​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ជា​ផ្លូវ​ការ នាំ​ចេញ​ចេកអំបូង​លឿង ទៅ​កាន់​ប្រទេស​ចិន​ដោយ​ផ្ទាល់​លើក​ដំបូង​ជាង​១០០​តោន​ កាលពី​ថ្ងៃទី​០៩​ ខែ​ឧសភានេះ។​ បើ​តាម​ឧកញ៉ា ហ៊ុន ឡាក់ ការ​ដាំ​ចេក​អំបូងលឿង​សម្រាប់​នាំ​ចេញ​ដោយសារ​តែ​ចេក​នេះ​រក្សា​ទុកបាន​រហូត​ដល់​៤៥​ថ្ងៃ​។​ ម្យ៉ាង​ទៀត​ដោយ​សារ​តែ​កម្ពុជា​បាន​ចុះកិច្ច​ព្រម​ព្រៀង​ជា​មួយ​ចិន​ក្នុង​នាំចេញ​ផ្លែឈើទៅ​កាន់​ប្រទេស​នេះ​។​ប៉ុន្តែលោកថាការ​នាំ​ចេក​អំបូង​លឿង​ទៅកាន់​ប្រទេស​ចិន​ នៅ​មិន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​នៅ​ឡើយ​។