ភ្ញៀវប្រចាំថ្ងៃ

លោក​​សឿង សារ៉ន​៖​ការ​អភិវឌ្ឍន៍​​តំបន់​​ខ្លះ​​ក្នុង​​ក្រុង ​មិន​មាន​​ការ​ចូលរួម​​ឬ​​ពិភាក្សា​​ជាមួយ​​ពលរដ្ឋ​​មូលដ្ឋាន​​ទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា​នេះ សមាគម​ធាងត្នោត​បានរៀបចំ​វេទិកា​ប្រចាំឆ្នាំ​របស់ខ្លួន​ក្រោម​ប្រធានបទ«សិទ្ធិ​មាន​លំនៅឋាន​សមរម្យ និង​ការអភិវឌ្ឍ​ទីក្រុង​ដោយមាន​ការចូលរួម»។ ដូច្នេះ​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក​សឿន សារ៉ន​ដែលជា​នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាងត្នោត។ ឆ្លើយតប​នឹង​សំណួរ​រប​សវណ្ណ សុគន្ធា ទាក់ទង​នឹង​បញ្ហា​អភិវឌ្ឍន៍​ទីក្រុង លោក​សឿន សារ៉ន បាន​អះអាងថា ការអភិវឌ្ឍន៍​ទីក្រុង​បាន​ក្លាយជា​ក្តី​ព្រួយបារម្ភ​របស់​ប្រជា​សហគមន៍​ក្រីក្រ។ លោក​បន្ថែមថា ការអភិវឌ្ឍន៍​នៅ​កន្លែង​ខ្លះ គឺ​មិនមាន​ការចូលរួម​ឬ​បាន​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែង​នោះឡើយ។

លោកសឿន សារ៉ន នាយកប្រតិបត្តិនៃសមាគមធាងត្នោត
លោកសឿន សារ៉ន នាយកប្រតិបត្តិនៃសមាគមធាងត្នោត @RFI
មើលវគ្គផ្សេងទៀត