អានតួអត្ថបទ
បទយកការណ៍

ទូកង​​តំណាង​​ខ្មែរ​​​កម្ពុជា​​​ក្រោម​​​បាន​​​ត្រៀម​ខ្លួន​​រួចរាល់​​សម្រាប់​​ចូល​រួម​​ការ​ប្រកួត​​​ក្នុង​​បុណ្យ​អុំទូក​​ខាង​មុខ​

សំឡេង ០៧:៤៨
ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ​ស្ថិត​ក្នុង​វត្ត​សាមគ្គី រង្សី​
ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ​ស្ថិត​ក្នុង​វត្ត​សាមគ្គី រង្សី​ @RFI
ដោយ៖ វណ្ណ សុគន្ធា

ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​ប្រារព្ធ​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី២១ ដល់​ថ្ងៃទី២៣ វិច្ឆិកា ខាងមុខនេះ។ នៅ​ខណៈ​នេះ ទូកង​ជាច្រើន​កំពុង​ត្រូវ​បានរៀបចំ​កែលម្អ និង​តុបតែង​បន្ថែម​សម្រាប់​ត្រៀម​ចូលរួម​ប្រណាំង។ ក្នុងនោះ ទូកង​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវបាន​គណៈកម្មការ​ទូក​នេះ​បាន​កែលម្អ​រួចជាស្រេច ស្របពេល​អ្នកអុំទូក​ក៏​កំពុង​ចាប់​ហ្វឹកហាត់​អុំ​ផងដែរ។ គណៈកម្មការ​ទូកង​នេះ បាន​លើកឡើងថា ឆ្នាំនេះ​បាន​ត្រៀមខ្លួន​បានល្អ​ជាង​ឆ្នាំមុន និង​សង្ឃឹម​ទទួលបាន​ជោគជ័យ​លេខ១ថែមទៀត។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ