អានតួអត្ថបទ
បទយកការណ៍

អ្ន​ក​គាំទ្រ​​បក្ស​​LDPហែ​​ក្បួន​​ឃោសនា​បោះឆ្នោត​​ដោយ​មាន​​របៀប​របប​​និង​​ចំណាយ​លុយ​​ដោយ​​ខ្លួន​ឯង​

សំឡេង ០៨:០៧
ការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​របស់​អ្នក​គាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​
ការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​របស់​អ្នក​គាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ @ LDP
ដោយ៖ វណ្ណ សុគន្ធា
១៣ នាទី

ថ្ងៃ​ព្រហស្បតិ៍​នេះ គឺជា​ថ្ងៃទី៦ហើយ​នៃ​ដំណើរការ​ឃោសនាបោះឆ្នោត​របស់​បក្សនយោបាយ​នានា​នៅ​កម្ពុជា។ សម្រាប់​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ(LDP) នៅថ្ងៃនេះ​មិនមាន​ការហែក្បួន​ធំដុំ​អ្វី​ទេ គឺ​គ្រាន់តែ​ចាក់ធុងបាស់​នៅមុខ​ស្នាក់ការ​បក្ស និង​តាម​រ៉ឺ​មក់​កង់​បី​មួយចំនួន​ប៉ុណ្ណោះ។ នេះ​ក៏​ព្រោះថា បក្ស​LDP បាន​ហែ​ក្បួន​ធំ​ម្តង​រួចមកហើយ​កាលពី​ថ្ងៃ​បើកឆាក​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត។ អ្វី​ជាការ​កត់សម្គាល់ ការហែក្បួន​របស់​បក្ស​នេះ គឺធ្វើឡើង​ដោយមាន​របៀបរៀបរយ។ មិនតែប៉ុណ្ណោះ ប្រមុខ​បក្ស​LDP ក៏បាន​អះអាងថា អ្នក​ដែល​ចូលរួម​ហែ​ក្បួន​ឃោសនា​បក្ស​សុទ្ធតែ​បាន​ប្រើប្រាស់​ថវិកា​ខ្លួនឯង​ថែមទៀត។ តទៅ​នេះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ជូន​ដោយ​វណ្ណ សុគន្ធា៖

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ