កម្ពុជា

គណៈ​កម្មការ​​រដ្ឋសភា​​នឹង​​កោះ​ហៅ​​តំណាង​​រដ្ឋាភិបាល​​កម្ពុជា​​ទៅ​​បំភ្លឺ​​រឿង​​គម្រោង​​អភិវឌ្ឍ​​បឹង​​តា​មោក​

រដ្ឋសភា
រដ្ឋសភា @PM facebook

គណៈកម្មការ​រដ្ឋសភា​ជាតិ​នឹង​កោះហៅ​តំណាងរ​រដ្ឋាភិបាល​កម្ពុ​ជា ទៅ​ឆ្លើយបំភ្លឺ​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍ​បឹង​តោ​មោក។បឹង​តា​មោក ដែលជា​បឹង​ធម្មជាតិ​ចុងក្រោយ​នៅក្នុង​រាជធានី​ភ្នំពេញ។ គម្រោង​កោះហៅ​តំណាង​រដ្ឋាភិបាល​កម្ពុជា​នេះ ធ្វើឡើង​តាម​ការស្នើសុំ​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ព្រួយបារម្ភ និង ចង់​មានការ​អភិវឌ្ឍ​បឹង​មោក​នេះ​ឱ្យបាន​ត្រឹមត្រូវ ប្រកបដោយ​តម្លាភាព។

ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​រដ្ឋសភាជាតិ​កម្ពុជា លោក​ឡេង ប៉េងឡុង បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី៣០ មិថុនា​នេះ​ថា គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​ដែលជា​គណៈកម្មការ​ទី១នៃ​រដ្ឋសភា នឹង​កោះហៅ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នឹង​មក​សួរនាំ និង​ឆ្លើយបំភ្លឺ​ចំពោះ​គម្រោង​អភិវឌ្ឍ​បឹង​ត​មោក។ ប៉ុន្តែ​ការសួរនាំ និង ឆ្លើយបំភ្លឺ​នេះ គឺធ្វើឡើង​ក្នុង​រង្វង់​គណៈកម្មការ​ទី១ប៉ុណ្ណោះ ពោល គឺ​មិនមែន​ឆ្លើយបំភ្លឺ​ក្នុង​អង្គប្រជុំ​សភា​ទាំងមូល​នោះទេ។ យ៉ាងណាក៏ដោយ លោក​ឡេង ប៉េងឡុង មិនទាន់​អាច​បញ្ជាក់ប្រាប់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់ និង ថា​តើន​រណា​នឹង​ចូលមក​ឆ្លើយបំភ្លឺ​ឱ្យ​ប្រាកដ​នៅឡើយ​ទេ ព្រោះ​គណៈកម្មការ​ទី១កំពុង​ធ្វើ​កិច្ចការ​នេះ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បានប្រកាស​ស្វាគមន៍​ចំពោះ​ការសម្រេច​របស់​រដ្ឋសភា​នេះ។ ប៉ុន្តែ​គណបក្ស​នេះ ក៏​នៅតែ​បន្ត​តាមដាន និង វាយតម្លៃ​ពី​លទ្ធផល​នៃ​ការចូល​ឆ្លើយបំភ្លឺ​របស់​មន្ត្រី​ពាក់ព័ន្ធ​ចំពោះ​គម្រោង​អភិវឌ្ឍ​បឹង​តា​មោក​នេះ។ នេះ​បើតាម​លោក​ឡឹ​ក សុធា អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ លោក​បាន​អះអាង​ទៀតថា គណបក្ស​នឹង​នៅតែ​បន្ត​តាមដាន និង​ឃ្លាំមើល​លើ​ការអភិវឌ្ឍ​ជាក់ស្តែង​នៅ​បឹង​តា​មោក​នេះ​ផងដែរ។

សូមបញ្ជាក់ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​កាលពី​ថ្ងៃទី១១ មិថុនា​កន្លងទៅ បានដាក់​ញត្តិ​ទៅ​រដ្ឋសភា ដោយ​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់ខ្លួន​ចំពោះ​គម្រោង​អភិវឌ្ឍ​បឹង​ត​មោក។ ជាមួយនឹង​ការព្រួយបារម្ភ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏បាន​ស្នើ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋសភា ដើម្បីឱ្យ​មានការ​បំភ្លឺ​ពី​រដ្ឋាភិបាល​កម្ពុជា​ឱ្យបាន​ច្បាស់លាស់​លើ​គម្រោង​អភិវឌ្ឍ​បឹង​តា​មោក។ បឹង​តា​មោក ដែល​រដ្ឋាភិបាល​កម្ពុជា​កាលពី​ខែសីហា ឆ្នាំ២០១៨កន្លងទៅ បានចេញ​សេចក្តីសម្រេច​ឱ្យ​បង្កើត​ផ្សារ​បន្លែ​ថ្មី និង ចំណតរថយន្ត​នៅ​បឹង​នេះ​ដោយ​ប្រើប្រាស់​ដី​ទំហំ២០ហិកតា។

ក៏ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​អះអាងថា គម្រោង​អភិវឌ្ឍ​បឹង​តា​មោក​នេះ មិនទាន់មាន​ភាពច្បាស់​លាស់​នៅឡើយ​ទេ។ ភាពច្បាស​ស់​លាស់​នេះ បានធ្វើឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បារម្ភ​ថា បឹង​តា​មោក នឹង​អាចមាន​វាសនា​ដូច​បឹងកក់​ដូច្នោះ​ដែរ នៅពេល​អនាគត​ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI