អានតួអត្ថបទ
កម្ពុជា

បក្ស​ធំ​​ទាំងពីរ​​សុទ្ធ​តែ​​បង្ហាញ​​ជំនឿ​​ថា ​នឹង​​ឈ្នះ​ឆ្នោត​​នា​ពេល​ខាងមុខ​

ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ (ស្តាំ) និងគណបក្សប្រជាជនកម្ពុជា (ឆ្វេង)។
ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ (ស្តាំ) និងគណបក្សប្រជាជនកម្ពុជា (ឆ្វេង)។
ដោយ៖ វណ្ណ សុគន្ធា
១៥ នាទី

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុងកាន់​អំណាច​ស​ព្វ​ថ្ងៃ និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​បក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា សុទ្ធតែ​បាន​អះអាងរៀងៗខ្លួន​ថា ពួកគេ​នឹង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​និង​ឈ្នះ​ការបោះឆ្នោត​ទាំង​ថ្នាក់ជាតិ​និង​ក្រោម​ជាតិ​នាពេល​ខាងមុខនេះ។ ការបង្ហាញ​ជំនឿ​មុតមាំ​ដូចគ្នានេះ ធ្វើឡើង​ស្របពេល​ដែល​គ.ជ.ប​កំពុង​រៀបចំ​បិទ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ដើម្បី​ឈានទៅរក​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅ​ដើមខែ​មិថុនា ឆ្នាំ២០១៧​។​

ផ្សាយពាណិជ្ជកម្ម

គឺ​នៅក្នុង​មហាសន្និបាត​គណៈកម្មាធិកា​រ​កណ្ដាល​លើក​ទី៤០របស់ខ្លួន​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី១៧ និង១៨ធ្នូ​នេះ លោក​ហេង សំរិន​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​និង​កំពុងកាន់​តំណែង​ជា​ប្រធានរដ្ឋសភា​ខ្មែរ​បច្ចុប្បន្ន​បាន​គូសបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ត្រៀមលក្ខណៈ និង​ធ្វើ​គ្រប់​កិច្ចការ​ទាំងឡាយ​ទៅតាម​ច្បាប់ និង​បទបញ្ជា​នីតិវិធី​បោះឆ្នោត ដើម្បី​ឆ្ពោះទៅ​ដណ្ដើម​ប្រៀប​ឈ្នះ សម្រាប់​ការបោះឆ្នោត​នាពេល​ខាងមុខនេះ។ ជាមួយនឹង​ការបង្ហាញ​ពី​ការគ្រប់គ្រង​ប្រទេស​ជា​វិជ្ជមាន​របស់​រដ្ឋាភិបាល​កម្ពុ​ជា លោក​ហេង សំរិន ក៏បាន​សម្តែង​ក្តីសង្ឃឹម​ដែរ​ថា ប្រជាជន​កម្ពុជា​នៅតែ​បន្ត​ផ្ដល់​សច្ចធម៌​ដល់​គណបក្ស​របស់លោក តាមរយៈ​ការផ្ដល់​ជំនឿ​ទុកចិត្ត​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ និង​ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត។

ជាការ​កត់សម្គាល់ ការបង្ហាញ​ភាពជឿជាក់​មានជ័យ​ជំ​នៈ​មុន​ការបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​សាធារណៈ​នេះ គឺជា​រឿង​មួយ​ដែល​គេ​កម្រ​នឹង​ឃើញ​ខ្លាំងណាស់ ព្រោះ​គណបក្ស​នេះ​ធ្លាប់បាន​អះអាងថា គេ​គិត​អំពី​សកម្មភាព​ជាក់ស្ដែង​ជាង​ការនិយាយ។

សម្រាប់​គណបក្សកាន់អំណាច វា​ជា​រឿង​កម្រ​មួយ ប៉ុន្តែ​បើ​សម្រាប់​គណបក្សប្រឆាំង​វិញ វា​គឺជា​រឿង​ជា​ញឹកញយ ព្រោះ​កន្លងមក​គណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​បង្ហាញថា​ខ្លួន​នឹង​ឈ្នះ​ការបោះឆ្នោត ហើយ​ពេលនេះ គណបក្ស​នេះ​ក៏​នៅតែមាន​ជំនឿ​បែបនេះ​ទៀត។ គឺ​នៅក្នុង​វី​ឌី​អូ​ឃ្លី​ប​មួយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​សម រង្ស៊ី លោក​ប្រមុខ​គណបក្សប្រឆាំង​រូបនេះ​បាន​និយាយពេញៗមាត់​ថា រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេលដែល​លោក​កំពុង​បំពេញ​ទស្សនៈកិច្ច​នៅ​អាមេរិក។ បន្ថែម​លើ​នេះ លោក​សម រង្ស៊ី ថែមទាំង​ចាត់ទុក​គណបក្ស​ដែល​មិន​ទទួលស្គាល់​បរាជ័យ​រប​ស់​ខ្លួន​ក្រោម​ស្នាដៃ​ស្របច្បាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ក្រុម​ឧទ្ទាម​ទៀតផង។

សូម​ជំរាបជូន​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី៤ មិថុនា ឆ្នាំ២០១។ រីឯ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​បង្កើត​រដ្ឋាភិបាល​ថ្មី​វិញ នឹង​ធ្វើឡើង​នៅក្នុង​ឆ្នាំ២០១។ ក្រុម​អ្នកជំនាញ​លើ​ការងារ​បោះឆ្នោត​បានលើកឡើង​ថា លទ្ធផល​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់​នាពេល​ខាងមុខនេះ នឹង​ជះឥទ្ធិពល​ដល់​លទ្ធផល​នៃ​ការបោះឆ្នោតជាតិ​ផងដែរ ព្រោះ​វា​ប្រព្រឹត្តទៅ​កៀក​ពេល​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ