បទយកការណ៍

អ្នក​ប្រើប្រាស់​​ផ្លូវ​​នៅ​តែ​​មិន​​​ពេញចិត្ត​​នឹង​​តម្លៃ​​លក់​​ប្រេង​សាំង​​នៅ​​កម្ពុជា​

សំឡេង ០៨:១៧
តម្លៃប្រេងសាំង​នៅតាមស្ថានីយ៍ក្នុងទីក្រុងភ្នំពេញ
តម្លៃប្រេងសាំង​នៅតាមស្ថានីយ៍ក្នុងទីក្រុងភ្នំពេញ @RFI
ដោយ៖ វណ្ណ សុគន្ធា
១២ នាទី

ចាប់ពីពេលនេះ​រហូតដល់​ចុងខែ​មករា តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា​នៅតាម​ស្ថានីយ៍​ប្រេងឥន្ធនៈ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​កំណត់​ឲ្យ​លក់៣.៣០០រៀល​ក្នុង​មួយ​លីត្រ។ ប៉ុន្តែ​តម្លៃ​នេះ ត្រូវបាន​អ្នកប្រើប្រាស់​ផ្លូវ​ប្រចាំថ្ងៃ​លើកឡើងថា មិនទាន់​សមល្មម​នៅឡើយ​ទេ ខណៈដែល​ទំនិញផ្សេងៗកំពុង​ឡើងថ្លៃ​នោះ។ បើសិន​អាចទៅរួច ពួកគេ​ស្នើ​ឲ្យ​មានការ​បញ្ចុះតម្លៃ​ប្រេងសាំង​បន្ថែមទៀត ហើយ​បើ​ចុះ​បាន​ក្រោម៣.០០០រៀល​ក្នុង​លីត្រ គឺ​រឹតតែ​ប្រសើរ។