បទយកការណ៍

ពលរដ្ឋ​នៅ​​តាម​​បណ្តោយ​​ផ្លូវ​​ចំការ​​ដូង​​ត្អែញ​ត្អែរ​​ពី​​ការ​​ចូល​​រថយន្ត​​ដឹក​​ទំនិញ​​ធំៗ​​ក្នុង​​ក្រុង​​ទាំង​​ថ្ងៃ​

សំឡេង ០៨:២៦
រថយន្ត​ធំ​ដែល​បើកបរ​លើ​ផ្លូវ​២១៧​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ​ទី២ ​មីនា​ ឆ្នាំ​២០១៩​
រថយន្ត​ធំ​ដែល​បើកបរ​លើ​ផ្លូវ​២១៧​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ​ទី២ ​មីនា​ ឆ្នាំ​២០១៩​ @RFI

ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ ​និង​អាស្រ័យផល​លើ​បណ្តោយ​ផ្លូវ​មុនីរ៉េត​(២១៧)​ទៅ​ចំការ​ដូង​ភ្ជាប់​មក​ផ្លូវ​វេងស្រេង​តែងតែ​ឃើញ​រថយន្ត​ដឹកទំនិញ​ធំៗ​ចេញ​ ចូល​ជា​ប្រចាំ​ស្ទើរ​មិន​ដាច់​កន្ទុយ​។​ នេះ​ធ្វើ​ឱ្យ​ពួកគេ​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ និង​កូនចៅ​របស់​ពួកគេ​ដែល​ត្រូវ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​នេះ​។ ​តាម​ប្រជាពលរដ្ឋ​ អ្នក​បើកបរ​រថយន្ត​ធំ​ៗ​ខ្លះ​បើក​គ្មាន​សណ្តាប់ធ្នាប់ ​ធ្វេសប្រហែស​ ដែល​បណ្តាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ និង ​បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍​ជារើយៗ​នៅ​តំបន់​នោះ​។