ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

លុយ​​ប្ដូរ​​យក​​តំណែង​ដែល​ជា​​ដំបៅ​​ចាស់​​គួរ​​ព្យាបាល​​បែបណា?​

សំឡេង ១០:៤៩
លុយ​​ប្ដូរ​​យក​​តំណែង​ដែល​ជា​​ដំបៅ​​ចាស់​​គួរ​​ព្យាបាល​​បែបណា?​
លុយ​​ប្ដូរ​​យក​​តំណែង​ដែល​ជា​​ដំបៅ​​ចាស់​​គួរ​​ព្យាបាល​​បែបណា?​ Reuters

«ប្រាកដ​ហើយ​ថា ជា​អំពើពុករលួយ រត់ការ​ដើម្បី​បានធ្វើ​ចៅហ្វាយខេត្ត»នេះ​គឺជា​ការលើកឡើង​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ការ​ថ្លែង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ទម្លាយ​ឲ្យ​ដឹងថា បើទោះបីជា​គម្រោង​បំបែក​ខេត្ត​ថ្មី​មិនទាន់​លេចចេញ​ជា​រូបរាង​ក៏ដោយ តែ​ករណី​រត់ការ​ដើម្បី​បានធ្វើ​ចៅហ្វាយខេត្ត​កើតឡើង​មុន​រួចទៅហើយ។ បើតាម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ទោះជា​គម្រោង​បង្កើត​ខេត្ត​ថ្មី​បាន​លុបចោល​ក៏ដោយ តែ​សម្រាប់​បរិបទ​ប្រទេស​កម្ពុជា បាន​ក្លាយជា​ទម្លាប់​ទៅហើយ​ក្នុងការ​សូកលុយ​ដើម្បី​បាន​តំណែង។ តែ​យ៉ាងណាក៏ដោយ​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​គូសបញ្ជាក់ថា ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី គឺជា កណ្ដឹង​គោះ​ឡើង​បង្ហាញ​ពី​ភាពរឹងមាំ​របស់​រដ្ឋាភិបាល​នៅក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ។ ដូច្នេះ​ដំបៅ​ចាស់​នេះ គួរ​ព្យាបាល​ដោយ​របៀប​ណា?