លោក​ ហង្ស​ វណ្ណៈ​៖ ​ទិ​វា​នៃ​ការ​ចង​ចាំ​គឺ​ជោគ​ជ័យ​មួយ​នៃ​ការ​ទាម​ទារ​របស់​ជន​រង​គ្រោះ​សម័យ​ខ្មែរ​ក្រ​ហម​

សំឡេង ១១:១៤
លោក ហង្ស វណ្ណៈ ប្រធានអង្គភាពគាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហម។
លោក ហង្ស វណ្ណៈ ប្រធានអង្គភាពគាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហម។ @សហការី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅរាត្រី​នេះ​គឺ​លោក ហង្ស ​វណ្ណៈ ប្រធាន​អង្គ​ភាព​គាំ​ពារ​ជន​រងគ្រោះ​នៃ​សា​លា​ក្តី​ខ្មែរ​ក្រហម​។​ ដោយ​សារ​តែ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ទិ​វា​ជាតិ​នៃ​ការ​ចង​ចាំ​សម្រាប់​ការ​ចង​ចាំ​ដល់​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ លោក ហង្ស វណ្ណៈ ថ្លែង​ថា ​ទិវា​នេះ​ជា​ការ​សំដែង​សម្មាន​ចិត្ត​អាណិត​អាសូ ​គឺ​មិន​មែន​ជា​ទិវា​នៃ​ការ​សោក​សៅទេ​។ ​ប៉ុន្តែ​លោក​ចាត់​ទុក​ថា ការ​កំណត់​ថ្ងៃ​នេះ​ជា​ទិ​វា​ជាតិ​ នៃ​ការ​ចង​ចាំ​គឺ​ជា​ជោគ​ជ័យ​មួយ​នៃ​ការ​ទាម​ទារ​របស់​ជន​រង​គ្រោះ​សម័យ​ខ្មែរ​ក្រហម​។​