ភ្ញៀវប្រចាំថ្ងៃ
លោកជា ច័ន្ទបរិបូរណ៍៖កីឡាEsports មិនមែនជាប្រភេទហ្គេមតាមអនឡាញទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២២
ក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី០៦ ឧសភាកន្លងទៅ បានទទួលស្គាល់ជាផ្លូវការហើយនូវប្រភេទកីឡាអេឡិចត្រូនិកEsports បន្ទាប់ពីកីឡាប្រភេទនេះបានធ្វើសកម្មភាពតាំងពីឆ្នាំ២០១៤មក។ នៅរាត្រីនេះ លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(Esports) គឺជាភ្ញៀវរបស់យើងដោយជជែកពីប្រភេទកីឡាថ្មីនេះ។ ឆ្លើយតបនឹងសំណួរបស់វណ្ណ សុគន្ធា លោកជា ច័ន្ទបរិបូរណ៍ បានគូសបញ្ជាក់ថា កីឡាEsports មិនមែនជាប្រភេទល្បែងលេង(Game)នៅតាមអ៊ីនធើណែតឡើយ។