ភ្ញៀវប្រចាំថ្ងៃ
លោកឈឹម ផលវរុណ៖ឧត្តមក្រុមប្រឹក្សាផ្តល់យោបល់ចំណាយតិច តែធ្វើការងារមានប្រសិទ្ធភាពជាងអតីតតំណាងរាស្ត្របក្សប្រឆាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:៥២
នៅថ្ងៃទី២៨ កុម្ភៈ សប្តាហ៍ក្រោយនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នឹងរៀបចំកិច្ចប្រជុំប្រចាំឆមាសដំបូងរបស់ខ្លួនក្រោមវត្តមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ មុនកិច្ចប្រជុំនេះមកដល់ លោកឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់យើងបានលើកឡើងពីសារៈសំខាន់ និងការងាររបស់ឧត្តមក្រុមប្រឹក្សាថ្មីនេះ។ សម្រាប់លោកឈឹម ផលវរុណ រដ្ឋចំណាយថវិកាលើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះតិច តែទទួលបានប្រសិទ្ធភាពច្រើនជាងអតីតក្រុមតំណាងរាស្ត្របក្សប្រឆាំងនៅក្នុងអាណត្តិទី៥ ទៅទៀត។