អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកជិន ម៉ា​លីន​៖​សាលាឧទ្ធរណ៍​​ទាំង​៤​តំបន់​​នឹង​​ជួយ​​កាត់​បន្ថយ​​ការ​កកស្ទះ​​សំណុំរឿ​ង​​និង​​ចំនួន​​អ្នក​​ជាប់​ឃុំ​

សំឡេង ១១:២៦
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួង​យុត្តិធម៌​
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួង​យុត្តិធម៌​ @Chin Malin Facebook
ដោយ៖ វណ្ណ សុគន្ធា

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌។ ឆ្លើយតប​នឹង​សំណួរ​របស់​វណ្ណ សុគន្ធា ពាក់ព័ន្ធ​ទៅនឹង​ការបង្កើតឱ្យមាន​សាលាឧទ្ធរណ៍​តំបន់​ចំនួន៤ដែល​នឹង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែមេសា ឆ្នាំ​ក្រោយនេះ លោក​ជិន ម៉ា​លីន បាន​អះអាងថា វា​នឹង​ជួយ​សម្រួល​បាន​ច្រើន​ដល់​ការផ្តល់សេវា​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ។ ក្នុងនោះ លោក​គូសបញ្ជាក់ថា សាលាឧទ្ធរណ៍​តំបន់​ទាំងនេះ នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង និង ជួយ​កាត់បន្ថយ​ចំនួន​អ្នក​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ផងដែរ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ