លោក​​​កាំ​ង នី​ន​៖​បច្ចុប្បន្ន​នេះ​​ពលរដ្ឋ​​កម្ពុជា​​ជា​ច្រើន​​កំពុង​​ចាប់​អារម្មណ៍​​ចង់​​វិនិយោគ​​លើ​​វិស័យ​​អចលនទ្រព្យ​

សំឡេង ០៩:៣១
លោកកាំង នីន ប្រធានផ្នែកលក់នៃក្រុមហ៊ុនRealestate (Realestate.com.kh)
លោកកាំង នីន ប្រធានផ្នែកលក់នៃក្រុមហ៊ុនRealestate (Realestate.com.kh) @សហការី

ពិព័រណ៍​លំនៅដ្ឋាន​ឆ្នាំ២០១៩ដែលមាន​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី២៦ដល់​ថ្ងៃទី២៧ ខែមេសា បាន​បិទ​បញ្ចប់​ហើយ​នៅ​ល្ងាច​នេះ។ លោក​កាំ​ង នី​ន ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​Realestate (Realestate.com.kh) ដែលជា​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍​នេះ បាន​លើកឡើងថា នៅ​ឆ្នាំនេះ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​បានមក​ចូលរួម​ទស្សនា បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន។ បើតាម​លោក​កាំ​ង នី​ន នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​កំពុងមាន​ការចាប់អារម្មណ៍​ចង់​វិនិយោគ​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ។