ភ្ញៀវប្រចាំថ្ងៃ
លោកនុត សាវនា៖ការរៀបចំកម្សាន្តឆ្នាំថ្មីក្នុងពន្ធនាគារក៏ធ្វើឡើងដូចនៅខាងក្រៅដែរលើកលែងតែសេពគ្រឿងស្រវឹង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១៣
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺ លោកនុត សាវនា ដែលជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងចូលដល់នៅថ្ងៃអាទិត្យ ទី១៤ ខែមេសាស្អែកនេះពន្ធនាគារនីមួយៗនៅក្នុងប្រទេសកម្ពុជាក៏បានត្រៀមរៀបចំពិធីជួបជុំលេងកម្សាន្តសម្រាប់អ្នកកំពុងជាប់ឃុំផងដែរ។ លោកនុត សាវនា បានអះអាងថា ការរៀបចំទទួលទេវតាឆ្នាំថ្មី និងលេងកម្សាន្តនេះ ក៏មានលក្ខណៈដូចនៅខាងក្រៅដែរ។ ប៉ុន្តែ ខាងពន្ធនាគារមិនអនុញ្ញាតឱ្យសេពគ្រឿងស្រវឹងដូចនៅខាងក្រៅនោះទេ។