ភ្ញៀវប្រចាំថ្ងៃ
លោកអំ សំអាត៖សកម្មជនការពារសិទ្ធិមនុស្ស និងព្រៃឈើគួរតែត្រូវបានលើកទឹកចិត្តជៀសជាងប្តឹងផ្តល់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៤៦
នៅថ្ងៃទី៣ ខែកញ្ញាខាងមុខនេះ លោកប៉ែន ប៊ុណ្ណារ៍ ដែលជាមន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុកនឹងត្រូវចូលខ្លួនទៅតុលាការខេត្តរតនៈគិរី ដើម្បីបំភ្លឺពាក់ព័ន្ធនឹងបទចោទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ លោកត្រូវបានចោទប្រកាន់ បន្ទាប់ពីលោកបានប្តឹងបរិហារបទល្មើសព្រៃឈើនៅក្នុងខេត្តរតនៈគិរីនេះ។ លោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ(LICADHO)ដែលបានតាមដានយ៉ាងយកចិត្តទុកដាក់លើសំណុំរឿងនេះ បានលើកឡើងថា សកម្មជនការពារសិទ្ធិមនុស្ស និង ព្រៃឈើគួរតែទទួលបាននូវការលើកទឹកចិត្ត ជៀសជាងរងនូវការប្តឹងផ្តល់ចាត់ការតាមផ្លូវតុលាការ។