អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​​អំ សំអាត​៖​អង្គការ​​លីកាដូ​​ស្វាគមន៍​​ការ​ចង់​​សហការ​គ្នា​​ស្វែង​រក​​ការពិត​​របស់​​សមាគម​​មីក្រូហិ​រញ្ញវត្ថុ​​កម្ពុជា​

សំឡេង ១១:២៨
​លោក ​អំ សំអាត ​នាយករង​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​។​
​លោក ​អំ សំអាត ​នាយករង​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​។​ @RFI
ដោយ៖ វណ្ណ សុគន្ធា

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​កាលពី​ម្សិលមិញ បានចេញ​សេចក្តីថ្លែងការណ៍​ជាថ្មី​មួយទៀត ដោយ​ចាត់ទុក​របាយការណ៍រ​បស់​អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត​ថា ជាការ​មួលបង្កាច់​ទាំងស្រុង​ទៅលើ​ការអនុវត្ត​ការផ្តល់​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា។ សមាគម​មីក្រូហិរញ្ញវត្ថុ​បានទាមទារ​ឲ្យ​អ្នកសរសេរ​របាយការណ៍​សហការ​ជាមួយនឹង​សមាគម ដើម្បី​ផ្តល់នូវ​រូបភាព​ពេញលេញ​អំពី​ការពិត​នៃ​ការផ្តល់​កម្ចី​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ។ ឆ្លើយតប​នឹង​ការលើកឡើង​នេះ លោក​អំ សំអាត នាយករង​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិ​ទិ្ធ​មនុស្ស​របស់​អង្គការ​លីកាដូ​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំថ្ងៃ​យើង​បាន​ថ្លែង​ការពារ​នូវ​របាយការណ៍​របស់​អង្គការ​លីកាដូ និង សមាគម​ធាងត្នោត។ ប៉ុន្តែ លោក​ក៏បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការទាមទារ​របស់​សមា​គម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ផងដែរ​ដែល​ចង់​សហការគ្នា​ស្វែងរក​ការពិត​នៃ​ការផ្តល់​កម្ចី​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ