ភ្ញៀវប្រចាំថ្ងៃ

លោក​អ៊ូ ច័ន្ទ​រ័ត្ន​៖​ការ​សុំ​​អន្តរាគមន៍​​ពី​​ព្រះ​មហាក្សត្រ​​ជា​​ជំហាន​​បន្ទាប់ ​បើ​សិន​​តុលា​ការ​មិន​​សើរើ​​កាត់​ក្តី​​បក្ស​ប្រឆាំង​​ឡើង​វិញ​

សំឡេង ១៣:២០
​លោកអ៊ូ ច័ន្ទរ័ត្ន ​ដែល​ទើប​​អស់​តំណែង​ជា​តំណាង​រាស្រ្ត​ក្រោយ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្រ្គោះជាតិ​
​លោកអ៊ូ ច័ន្ទរ័ត្ន ​ដែល​ទើប​​អស់​តំណែង​ជា​តំណាង​រាស្រ្ត​ក្រោយ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ @Ou Chanrath Facebook
ដោយ៖ វណ្ណ សុគន្ធា
១៨ នាទី

លោក​អ៊ូ ច័​ន្ធ​រ័ត្ន ដែល​ទើបតែ​អស់តំណែង​ជា​អ្នកតំណាងរាស្ត្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​បណ្តឹងតវ៉ា​ជា​លើក​ទី​ពីរ​ទៅ​តុលាការ​កំពូល​កាលពី​ម្សិលមិញ ដើម្បី​សុំ​ឲ្យ​កាត់ក្តី​ឡើងវិញ​រឿង​គណបក្ស​សង្គ្រោះ​ជាតិ។ ជុំវិញ​រឿងនេះ លោក​អ៊ូ ច័ន្ទ​រ័ត្ន​បានផ្តល់​បទសម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​វណ្ណ សុគន្ធា ក្នុងនាម​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​នៅ​រាត្រី​នេះ។ ឆ្លើយតប​នឹង​សំណួរ​របស់​វណ្ណ សុគន្ធា លោក​អ៊ូ ច័ន្ទ​រ័ត្ន បាន​អះអាងថា លោក​នៅមាន​ការតស៊ូ​មតិ​តាម​មធ្យោបាយ​ផ្សេងទៀត ប្រសិនបើ​តុលាការ​កំពូល​ទាត់ចោល​បណ្តឹង​ជា​លើក​ទី​ពីរ​របស់លោក។ ក្នុងនោះ លោក​អ៊ូ ច័ន្ទ​រ័ត្ន បង្ហើប​ថា ការស្វែងរក​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ក៏​ជា​ជម្រើស​មួយ​ផងដែរ។ សូម​ស្ដាប់​បទសម្ភាសន៍​ទាំងស្រុង​របស់​វណ្ណ សុគន្ធា និង​លោក​អ៊ូ ច័ន្ទ​រ័ត្ន​ដូចតទៅ៖