អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​​អំ សំអាត​៖​នៅ​​ប៉ោយប៉ែត​​នៅ​ថ្ងៃ​នេះ​​ហាក់​​មិន​មាន​​ពលរដ្ឋ​​ទៅ​​ទទួល​​លោក​​សម​ រង្ស៊ី​​ទេ ​គឺ​មា​ន​តែ​ប៉ូលីស​

សំឡេង ១០:៤០
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ @សហការី
ដោយ៖ វណ្ណ សុគន្ធា

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោ​កអំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO)។ នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា​នេះ គឺ​តាំងពីព្រឹក​មក លោក​អំ សំអាត បាន​ចុះទៅ​សង្កេត​តាមដាន​ដោយផ្ទាល់​នៅ​ក្រុង​ប៉ោយប៉ែត ទី​ដែល​ក្រុម​លោក​សម រង្ស៊ី អះអាងថា នឹង​ចូលមក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។ បើតាម​លោក​អំ សំអាត ប៉ូលីស និង ទាហាន​ជាច្រើន​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​ច្រកទ្វារព្រំដែន​ត្រូវបាន​បិទ​ជាច្រើន​ម៉ោង​មិនឱ្យ​ឆ្លងកាត់​នោះទេ។ ជាមួយគ្នានេះ លោក​ក៏បាន​លើកឡើង​ដែរ​ថា នៅ​ក្រុង​ប៉ោយប៉ែត លោក​ហាក់​ដូច​ជា​មិន​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​ពី​ខេត្តផ្សេងៗទៅ​រង់ចាំ​ទទួល​លោក​សម រង្ស៊ី នោះឡើយ។

ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ