ភ្ញៀវប្រចាំថ្ងៃ
លោកអំ សំអាត៖ទាល់តែរកឱ្យឃើញអ្នកពាក់ព័ន្ធផ្សេងទៀត ទើបផ្តល់យុត្តិធម៌ពិតដល់លោកកែម ឡី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៨
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកអំ សំអាត ដែលជានាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO)។ ជុំវិញការកាត់ទោសលោកអឿត អាង ហៅ ជួប សម្លាប់ឱ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿងឃាតកម្មលើលោកបណ្ឌិតកែម ឡីនោះ លោកអំ សំអាត យល់ថា នេះគឺជាជំហានមួយនៃការផ្តល់យុត្តិធម៌ដល់លោកកែម ឡី តែមិនទាន់ពេញលេញនៅឡើយទេ។ សម្រាប់លោកអំ សំអាត ការផ្តល់យុត្តិធម៌ពិតដល់លោកកែម ឡី គឺលុះត្រាតែតុលាការរកឱ្យឃើញនូវអ្នកជាប់ពាក់ព័ន្ធផ្សេងទៀតយកមកកាត់ទោសជាមួយលោកជួប សម្លាប់។