​លោកប៉ែន បូណា​៖​បើ​គ្មាន​ភស្តតាង​រឹងមាំ​ទេ ​តុលាការ​គួរ​តែ​ដោះលែង​អតីត​អ្នក​កាសែត​ទាំងពីរ​នាក់​

សំឡេង ១២:១៤
លោកប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា
លោកប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ©RFI

នៅ​រសៀល​ថ្ងៃ​​សៅរ៍​​​នេះ ​ក្លិប​អ្នក​កាសែត​កម្ពុជា​ បាន​រៀបចំ​វេទិកា​និពន្ធ​នាយក​សារព័ត៌​មាន​​កម្ពុជា​លើក​ទី១​៤​។ ​ឆ្លៀត​ក្នុង​ឱកាស​នេះ ​លោក​ប៉ែន បូណា ​ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា​ បាន​ផ្តល់​បទ​សម្ភាសន៍​ផ្តាច់​មុខ​ដល់​វណ្ណ សុគន្ធា​ អ្នក​យក​ព័ត៌មាន​របស់​យើង​។ ក្រៅ​ពី​លើក​ឡើងពី​គោលបំណង​នៃ​ការ​រៀបចំ​នេះ ​លោកប៉ែន បូណា ​ក៏បាន​លើក​ឡើង​ពី​បញ្ហា​ការ​ចាប់ខ្លួន​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​ផង​ដែរ​។ ​បើ​តាម​លោក​ប៉ែន បូណា ​មូលហេតុ​ដែល​ក្លិប​មិន​ចេញ​សេចក្តី​ថ្លែងការណ៍​ណា​មួយ​ គឺ​ដោយសារ​តែ​ពេល​នេះ​ក្លិប​កំពុង​តាមដាន​សំណុំ​រឿង​នេះ ​និង​ចង់​ដើរ​តួនាទី​ជួយ​សម្រប​សម្រួល​។ ទោះបី​ជា​យ៉ាង​ណាក៏ដោយ ​លោក​ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា​ អំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​ពួកគេ​វិញ ​បើ​រក​មិន​ឃើញ​ភស្តតាង​រឹង​មាំ​ណា​មួយ​នោះ​។តទៅ​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​វណ្ណ​ សុគន្ធា ​និង ​លោកប៉ែន បូណា​៖