ភ្ញៀវប្រចាំថ្ងៃ
លោកព្រឿង ប្រណីត៖បញ្ហាប្រឈមរបស់សមាគមអ្នកនិពន្ធខ្មែរ គឺការខ្វះខាតថវិកាទ្រទ្រង់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២៦
នៅថ្ងៃនេះ សមាគមអ្នកនិពន្ធខ្មែរបានរៀបចំមហាសន្និបាតអាណត្តិទី១០ របស់ខ្លួន។ ក្នុងមហាសន្និបាតនេះ សមាគមអ្នកនិពន្ធខ្មែរបានសម្រេចតែងតាំងប្រធានថ្មីរបស់ខ្លួន គឺលោកព្រឿង ប្រណីត។ នៅរាត្រីនេះ លោកព្រឿង ប្រណីត បានយល់ព្រមធ្វើជាភ្ញៀវប្រចាំថ្ងៃរបស់យើង ដើម្បីរៀបរាប់ពីមុខតំណែងថ្មីរបស់លោកនេះ ព្រមទាំងស្ថានភាពទូទាំងនៃសមាគមអ្នកនិពន្ធខ្មែរ។ សម្រាប់សមាគមអ្នកនិពន្ធខ្មែរ លោកប្រធានថ្មីបានអះអាងថា បញ្ហាប្រឈមរបស់សមាគមនេះ គឺការខ្វះខាតថវិកាសម្រាប់ទ្រទ្រង់។ សូមបទសម្ភាសន៍ទាំងស្រុងរវាងវណ្ណ សុគន្ធា និងលោកព្រឿង ប្រណីត ដូចតទៅនេះ៖