ភ្ញៀវប្រចាំថ្ងៃ

លោក​​ពុ​យ គា​៖​ការ​ចូល​​ជា​​សមាជិក​​សហព័ន្ធ​​សារព័ត៌មាន​​អាស៊ាន ​គឺ​ជា​​ឱកាស​​ដ៏​​ល្អ​​សម្រាប់​​ក្លិប​​អ្នក​កាសែត​​កម្ពុជា​

សំឡេង ១៣:០៥
លោក​ពុយ គា ​អគ្គលេខាធិការ​ក្លិប​អ្នក​កាសែត​កម្ពុជា​
លោក​ពុយ គា ​អគ្គលេខាធិការ​ក្លិប​អ្នក​កាសែត​កម្ពុជា​ @RFI

ក្លិប​អ្នកកាសែត​កម្ពុជា​ត្រូវបាន​សហព័ន្ធ​សារព័ត៌មាន​អាស៊ាន(CAJ) សម្រេច​ជ្រើសរើស​ជា​សមាជិក​ទី៨របស់ខ្លួន​នៅក្នុង​មហាសន្និបាត​លើក​ទី១៩នៅក្នុង​ប្រទេស​ថៃ​ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី២៤ និង​បញ្ចប់​នៅ​ថ្ងៃទី២៨ មករា​នេះ។ លោក​ពុ​យ គា អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា​ដែល​ទើប​វិលត្រឡប់​មកពី​ចូលរួម​មហាសន្និបាត​សហព័ន្ធ​សារព័ត៌មាន​អាស៊ាន​នៅ​រសៀល​នេះ គឺជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​ដើម្បី​បកស្រាយ​ពី​បញ្ហា​នេះ។ សម្រាប់​លោក​ពុ​យ គា ការចូល​ជា​សមាជិក​របស់​សហព័ន្ធ​សារព័ត៌មាន​អាស៊ាន គឺជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​ក្លិប​អ្នកកាសែត​កម្ពុជា​ក៏ដូចជា​អ្នកកាសែត​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​រៀនសូត្រ និង​ដកស្រង់​បទពិសោធន៍​ពី​អ្នកកាសែតផ្សេងៗទៀត​នៅក្នុង​តំបន់​អាស៊ាន​នេះ។