លោក​​សូ ចន្ថា​៖​ជប៉ុន​​កំពុង​​ចង់​​ដណ្តើម​​ឥទ្ធិពល​​ជាមួយ​​មហា​យក្ស​​ចិន​​នៅ​​កម្ពុជា​

សំឡេង ១០:១៦
លោកសូរ ចន្ថា អ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ។
លោកសូរ ចន្ថា អ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ។

ខណៈ​កំពុង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​ជប៉ុន ថ្នាក់ដឹកនាំ​កម្ពុជា និង​ជប៉ុន​បានបង្ហាញ​ភាព​ស្និត​ស្នាល​ផ្អែម​ល្ហែម​នឹង​គ្នា​កម្រ​បាន​ជួប រហូតដល់​នាយករដ្ឋមន្ត្រី​ជប៉ុន​ធ្វើ​ខួបកំណើត​ដល់​នាយករដ្ឋមន្ត្រី​កម្ពុជា​ផង។ លោក​សូ ចន្ថា សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ដែលជា​ភ្ញៀវ​របស់​យើង​នៅ​រាត្រី​នេះ បាន​លើកឡើងថា រូបភាព​ផ្អែម​ល្ហែមរ​វាង​មេដឹកនាំ​ទាំងពីរ​នេះ គឺ​បង្ហាញ​ពី​ចំណង​ការទូត​ដ៏​ស្អិតរ​មួ​តនៃ​ប្រទេស​ទាំងពីរ ហើយ​អាច​និយាយ​បន្ថែមទៀត​បាន​ថា ជប៉ុន​កំពុង​ចង់​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​កម្ពុជា​ដែលជា​ប្រជែង​ជាមួយនឹង​មហា​យក្ស​ចិន។ តទៅ​នេះ សូម​ស្ដាប់​បទសម្ភាសន៍​រវាង​វណ្ណ សុគន្ធា និង​លោក​សូ ចន្ថា៖