ភ្ញៀវប្រចាំថ្ងៃ

លោក​សុខ ឌូ​៖​ការ​អប់រំ​​របស់​​កុមារ​​នៅ​​សហគមន៍​​កំពុង​​រង​​ការ​គំរាម​កំហែង​​ដោយសារ​តែ​​វត្តមាន​​គ្រឿង​ញៀន​

សំឡេង ១១:៣៥
លោកសុខ ឌូ ប្រធានផ្នែកអភិវឌ្ឍកម្មវិធីនិងរៃអង្គាសថវិការបស់អង្គការGood Neighbors Cambodia។
លោកសុខ ឌូ ប្រធានផ្នែកអភិវឌ្ឍកម្មវិធីនិងរៃអង្គាសថវិការបស់អង្គការGood Neighbors Cambodia។ @RFI

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក​សុខ ឌូ ដែលជា​ប្រធាន​ផ្នែក​អភិវឌ្ឍ​កម្មវិធី និង រ៉ៃ​អង្គាស​ថវិកា​របស់​អង្គការ​Good Neighbors Cambodia។ អង្គការ​Good Neighbors Cambodia កាលពីពេលថ្មីៗនេះ បាន​រកឃើញថា កុមារ៩នាក់​ក្នុង​ចំនួន២៨៣នាក់​នៅតាម​សហគមន៍​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន។ លោក​សុខ ឌូ បាន​អះអាងថា ការរកឃើញ​នេះ បង្ហាញថា គ្រឿងញៀន​កំពុងមាន​វត្តមាន​វាយលុក​ទៅដល់​សហគមន៍​ក្នុង​តំបន់​ដាច់ស្រយាល។ បើតាម​លោក​សុខ ឌូ វត្តមាន​របស់​គ្រឿងញៀន​នេះ​កំពុងតែ​គំរាមកំហែង​ដល់​ការសិក្សាអប់រំ​របស់​កុមារ​នៅក្នុង​តំបន់​នោះ។