ភ្ញៀវប្រចាំថ្ងៃ
លោកយ៉ាន់ ធី៖ការបកស្រាយថាការសង់អាគារគ្មានច្បាប់អនុញ្ញាតក្រោយកើតគ្រោះថ្នាក់ មិនមែនជារឿងថ្មីរបស់អាជ្ញាធរទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥២
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកយ៉ាន់ ធី ដែលជាអគ្គលេខាធិការសហព័ន្ធសហជីពសំណង់ និង ព្រៃឈើកម្ពុជា។ ជុំវិញគ្រោះថ្នាក់បាក់អាគារកម្ពស់៧ជាន់សង្កត់កម្មករស្លាប់ និងរបួសជាច្រើននាក់នៅក្នុងខេត្តព្រះសីហនុ លោកយ៉ាន់ ធី បានលើកឡើងថា លោកមិនទទួលយកបានទេចំពោះការបកស្រាយថា អាគារដែលបាក់រលំនោះមិនមានច្បាប់អនុញ្ញាតឱ្យសាងសង់។ តែយ៉ាងណាមិញ លោកបានអះអាងថា ការបកស្រាយបែបនេះរបស់អាជ្ញាធរក្រោយកើតមានគ្រោះថ្នាក់មិនមែនជារឿងថ្មីថ្មោងនោះទេ។