ភ្ញៀវប្រចាំថ្ងៃ
លោកយ៉ង សាំងកុមារ៖បក្សប្រជាធិបតេយ្យមូលដ្ឋានចង់ឃើញសេរីភាពនយោបាយនៅកម្ពុជាល្អជាងពេលនេះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:១៤
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកយ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ គិតមកពេលនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានអាយុកាល៤ឆ្នាំហើយៗនៅព្រឹកថ្ងៃអាទិត្យនេះ គណបក្សនេះបានរៀបចំប្រារព្ធខួបនៅទីស្នាក់ការបក្សក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានឹងការប្រារព្ធខួប៤ឆ្នាំនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានឆ្លៀតអំពាវនាវឱ្យមានការដោះលែងលោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិផងដែរ។ លោកយ៉ង សាំងកុមារ បានអះអាងថា ការចង់ឱ្យមានការដោះលែងលោកកឹម សុខានេះ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋានចង់ឃើញសេរីភាពនៃធ្វើនយោបាយនៅកម្ពុជាមានភាពល្អប្រសើរជាងនៅពេលនេះ។