ភ្ញៀវប្រចាំថ្ងៃ
លោកកត្តា អ៊ន៖ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំនេះគឺល្អប្រសើរដូចឆ្នាំមុន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣៥
ថ្ងៃទី១០ ធ្នូនេះ គឺជាទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៩ ។ ដូច្នេះនៅរាត្រីនេះ វណ្ណ សុគន្ធា បានអញ្ជើញលោកកត្តា អ៊ន ដែលជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមកបកស្រាយពីបញ្ហាសិទ្ធិមនុស្សក្នុងឆ្នាំ២០១៧នេះនៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់យើង។ សម្រាប់លោកកត្តា អ៊ន ស្ថានភាពសិទ្ធិមនុស្សនៅឆ្នាំនេះ គ្មានអ្វីប្រែប្រួលខុសពីឆ្នាំមុននោះទេ គឺមានស្ថានភាពល្អប្រសើរដដែល។ បន្ថែមលើនេះ លោកកត្តា អ៊ន បានអះអាងថា កម្ពុជារកមិនឃើញនូវការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចការចោទប្រកាន់ទាំងឡាយនោះឡើយ។