ភ្ញៀវប្រចាំថ្ងៃ

លោក ​អ៊ឹម ​សម្បត្តិ​៖ ​មូល​និធិ​​ទ្រទ្រង់​អ្នក​ធាក់​ស៊ីក្លូ ​គឺ​ជា​កាដូ​ដ៏​ធំ​មួយ​សម្រាប់​​អ្នក​ធាក់​ស៊ីក្លូ​​នៅ​កម្ពុជា

សំឡេង ១០:៣៥
លោក  អ៊ឹម សម្បត្តិ ​ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ​និង​មុខ​របរ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​
លោក អ៊ឹម សម្បត្តិ ​ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ​និង​មុខ​របរ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​ @RFI

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃនេះ​ យើង​បានទទួល​ការចូលរួម​ពី​លោក​ អ៊ឹម ​សម្បត្តិ ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ​និង​មុខរបរ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។កាលពី​ព្រឹក​មិញ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ទាំងអស់​ទទួលបាន​ការ​ពិនិត្យ​សុខភាព នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥតគិតថ្លៃ។ បន្ថែម​លើ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​ផ្តួចផ្តើម​ឲ្យ​មានការ​បង្កើត​មូលនិធិ​មួយ ដើម្បី​​ជួយ​ទ្រទ្រង់​ដល់​អ្នកធាក់ស៊ីក្លូ​នៅ​កម្ពុជា ដោយ​លោក​បាន​បរិច្ចាគ​ប្រាក់​ដំបូង​១០០​លាន​​រៀល ហើយ​ក្នុង១ខែ​លោក​នឹង​ជួយ​បង់ប្រាក់១០លាន​រៀល ដែល​ស្មើ​នឹង​១​ឆ្នាំ​១២០​លាន​​រៀល​​បន្ថែមទៀត ទៅក្នុង​មូលនិធិ​នេះ។ លោក អ៊ឹម សម្បត្តិ ដែលជា​ប្រធាន​សមាគម​​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​អបអរសាទរ​ចំពោះ​ដំណឹង​នេះ ​និង​បាន​ចាត់ទុកថា នេះ​គឺជា​កាដូ​ដ៏​វិសេសវិសាល​មួយ សម្រាប់​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​​នៅ​​កម្ពុជា។