អានតួអត្ថបទ
បទយកការណ៍

អ្នកគ្រូ​នាង ផល្លា ​នឹង​​ចំណាយ​​ប្រាក់​រង្វាន់​១​លាន​​ដុល្លារ​​ដើម្បី​​ជួយ​​កុមារ​​ពិការ​​នៅ​​កម្ពុជា​

សំឡេង ០៩:០៩
អ្នកគ្រូ​នាង ផល្លា ​នឹង​​ចំណាយ​​ប្រាក់​រង្វាន់១លាន​ដុល្លារ​ដើម្បី​កុមារ​ពិការ​នៅ​កម្ពុជា
អ្នកគ្រូ​នាង ផល្លា ​នឹង​​ចំណាយ​​ប្រាក់​រង្វាន់១លាន​ដុល្លារ​ដើម្បី​កុមារ​ពិការ​នៅ​កម្ពុជា RFI/ សហការី
ដោយ៖ អ៊ឹម ណាវិន
១៤ នាទី

អ្នកគ្រូ​នាង ផល្លា ​ជា​​បេក្ខជន​​ម្នាក់​​ក្នុង​ចំណោម​​បេក្ខជន​៥០​នាក់ ​ដែល​​អ្នក​រៀបចំ​ពានរង្វាន់​​គ្រូ​បង្រៀន​​ឆ្នើម​​លើ​​លោក​​ជ្រើសរើស​​ដើម្បី​​ចម្រាញ់​​រក​​ជ័យលាភី​​បន្ត​។ ​ជ័យលាភី​​គេ​​នឹង​​ប្រកាស​​នៅ​ក្នុង​​ខែ​កុម្ភៈ ​ឬ​​ខែ​មីនា ​ខាង​មុខ​នេះ​។​ ប៉ុន្តែ​​ក្នុងនាម​​ជា​​គ្រូបង្រៀន​​កុមារ​​ពិការ​ភ្នែក ​គ ​ថ្លង់ ​ក្នុង​ប្រទេស​​កម្ពុជា​​ជិត​៣០​ឆ្នាំ​​មក​ហើយ ​អ្នកគ្រូ​​នាង ផល្លា ​មា​ន​ស​ង្ឈឹ​ម​​ច្រើន​​ថា ​នឹង​​អាច​​ទទួល​បាន​​ពាន​រង្វាន់​​នោះ​។ ​ជ័យលាភី​​គ្រូបង្រៀន​​ឆ្នើម​​ពិភពលោក ​នឹង​​ទទួល​បាន​​រង្វាន់​​ជា​​ទឹក​ប្រាក់​១លាន​ដុល្លារ​។  ប្រសិន​ជា​​ឈ្នះ​​ជ័យលាភី​​នេះ​​មែន ​ទឹក​ប្រាក់​​ទាំងអស់​នោះ​​អ្នក​គ្រូ​​នាង ផល្លា​​នឹង​​យក​ទៅ​ដាក់​​ក្នុង​​អង្គការ​​គ្រួសារ​​ថ្មី​ ដើម្បី​​ជួយ​​អប់រំ​​កុមារ​​ពិការ​​នៅ​​កម្ពុជា​​បន្ត​ទៀត​។​

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ