មហាជន​ចោទ​ប្រកាន់​ថា សមត្ថកិច្ច​ធ្វេស​ប្រហែស និង​ខ្វះ​ជំនាញ ទើប​មនុស្ស​ស្លាប់ និង​របួស​រាប់រយ

សំឡេង ០៨:៤៥
ប្រជាជន​កម្ពុជា​នៅ​រន្ធត់ចិត្ត​នឹង​ព្រឹត្តិការណ៍​រត់ជាន់​គ្នា​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ៤០០​នាក់ នៅ​លើ​ស្ពាន​ពេជ្រ
ប្រជាជន​កម្ពុជា​នៅ​រន្ធត់ចិត្ត​នឹង​ព្រឹត្តិការណ៍​រត់ជាន់​គ្នា​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ៤០០​នាក់ នៅ​លើ​ស្ពាន​ពេជ្រ Reuters/Chor Sokunthea

មហាជន​នៅតែ​មិន​អស់ចិត្ត ចំពោះ​មរណភាព​របស់​ប្រជាពលរដ្ឋ​រាប់រយ​នាក់ នៅលើ​ស្ពាន​ពេជ្រ។ ទោះបីជា​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ការស្លាប់ និង​រងរបួស​ពលរដ្ឋ​ទំាងនោះ បណ្តាល​មកពី​ការផ្អើល​ជាន់គ្នា និង​ការថប់​ដង្ហើម​យ៉ាងណា​ក្តី ក៏​សំនួរ​ជា​ច្រើន​លើក​ឡើង​ថា តើ​ពេលនោះ​កម្លំាង​សមត្ថកិច្ច​ដែល​ដាក់​ពង្រាយ​ជិត ៥ ០០០​នាក់ ពេល​បុណ្យ អុំទូក នៅឯណា?។ ហេតុអី​បានជា​ក្នុង​ស្ថានការណ៍​ភ្លាមៗ គ្មាន​ការជួយ​អន្តរាគមន៍?។ ពលរដ្ឋ​បាន​បន្ទោស​ថា នេះជា​ការធ្វេស​ប្រហែស និង​ខ្វះ​បច្ចេកទេស​របស់​សមត្ថកិច្ច ក្នុង​ការជួយ​សង្គ្រោះ ពេល​មាន​ឧបទ្ទវហេតុ។ មន្រ្តី​ក្រសួង​មហាផ្ទៃ​មិន​បដិសេធ ជុំវិញ​ការចោទ​ប្រកាន់​ទំាងនោះ​ទេ ប៉ុន្តែ បញ្ជាក់ថា ការចោទ​ប្រកាន់​មិនមែន​ជា​លទ្ឋផល​នៃ​ការស៊ើប​អង្កេត​របស់​មន្រ្តី​ជំនាញ​ ឡើយ។

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI