ទីផ្សារ​ការងារ​តូចចង្អៀត​នាំអោយយុវជន​ប្រកាសខ្លួន​រកការងារ​

សំឡេង ០៨:០៣
និស្សិត​អង្គុយជជែកគ្នា​អំពី​មធ្យោបាយ​ក្នុងការ​រកការងារ​ធ្វើ​
និស្សិត​អង្គុយជជែកគ្នា​អំពី​មធ្យោបាយ​ក្នុងការ​រកការងារ​ធ្វើ​ © អ៊ឹម​ ណាវិន

ពីមុន​អ្នករក​ការងារ​ធ្វើ​អង្គុយ​រង់ចាំមើល​ដំណឹង​ជ្រើសរើស​បុគ្គលិក​ តាម​កាសែត​ តាមការ​ផ្សព្វផ្សាយ​នានា​ ប៉ុន្តែ​ពេល​នេះ​ដោយសារ​បរិមាណ​ការងារ​នៅតែ​តិច​ អ្នកត្រូវ​ការការងារ​ធ្វើ​ចេះតែ​កើនឡើង​អ្នក​ស្វែង​រក​ការងារ​មិនអាច​អង្គុយ ​មួយ​កន្លែង​បានទៀត​ទេ។​ចលនា​ប្រកួត​ប្រជែង​ក្នុង​ស្រទាប់​យុវវ័យ​ដើម្បី​ទទួល​ការងារ​កំពុង​កើត​ឡើង ​ពេល​នេះ​យុវជន​ច្រើន​ឡើងៗ​បាន​ប្រើប្រាស់​កាសែត​ អ៊ិនធឺណែត​ ផ្សព្វផ្សាយ​ពី​សមត្ថភាព​ពួក​គេ ​អោយខាង​និយោជក​បាន​ឃើញ​វិញ​ ជាជាង​អង្គុយ​រង់ចាំ​ដំណឹង​ពីខាង​អ្នកត្រូវ​ការ​បុគ្គលិក​ធ្វើការ។