កម្ពុជា​

នៅ​កន្លែង​ផ្ទុះ​ឧបទ្ទវហេតុ លើ​ស្ពាន​កោះពេជ្រ

ការ​ប្រារព្វ​ពិធី​បង្សុកូល​នៅ​ជិត​ស្ពាន​ពេជ្រ ភ្នំពេញ
ការ​ប្រារព្វ​ពិធី​បង្សុកូល​នៅ​ជិត​ស្ពាន​ពេជ្រ ភ្នំពេញ © Reuters

ក្រុម​អាជ្ញាធរ បាន​បិទ​ស្ពាន​ពេជ្រ ចេញពី​តំបន់​កោះ​ពេជ្រ ដើម្បី​ត្រួតពិនិត្យ ស្រាវជ្រាវ​រក មូលហេតុ ដែល​បង្ក​ឲ្យមាន​ឧបទ្ទវហេតុ ផ្អើល​រត់​ជាន់​គ្នា កាល​ពី​យប់មិញ​។ ចំណែក​ក្រុម​សាច់​ញាតិ​​គ្រួសារ​អ្នកស្លាប់ និង​មន្ត្រី​រដ្ឋាភិបាល បាន​រៀប​ចំ​ពិ​ធី​សែន​ព្រេន និង​និមន្ត​ព្រះសង្ឃ ៤០០ អង្គ ដើម្បី​ប្រារព្ធ​ពិធី​បង្សុកូល ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ នៅលើ​ស្ពាន​កោះ​ពេជ្រ​ទាំងនោះ។​

ផ្សាយពាណិជ្ជកម្ម

បទយកការណ៍​ពីទីក្រុងភ្នំពេញ ៖ ពិធី​បុណ្យ​សព​នៅ​កោះ​ពេជ្រ


ខេត្ត​កំពត​ ៖ ស្លាប់​និង​បាត់ខ្លួន​២៥​នាក់

ជា​ទូទៅ គេ​សង្កេតឃើញថា អ្នក​ដែល​បាន​ទទួល​រងគ្រោះ នៅ​ក្នុង​ឧប្បត្តិហេតុ​នេះ ច្រើន​ជា​ពលរដ្ឋ​​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត ដើម្បី​ចូល​រួម​ពិធី​បុណ្យ​អុំទូក។ ជាក់​ស្តែង នៅ​ខេត្ត​កំពត រហូត​​មកដល់​ល្ងាច​ថ្ងៃ​នេះ យ៉ាង​ហោច​ណាស់​​ ក៏​មាន​ប្រជាពលរដ្ឋ​ចំនួន ១៤​នាក់​បាន​ស្លាប់ និង​​បាត់​ខ្លួន ១១​នាក់​ផ្សេង​ទៀត។​ ខណៈនេះ ក្រុម​គ្រួសារ​សព​កំពុង​រៀប​ចំ​ពិធី​បុណ្យ ជា​បន្តបន្ទាប់ ដោយ​មាន​​ការ​ជួយ​ជ្រោមជ្រែង​ពី​អាជ្ញាធរ​មូលដ្ឋាន។

 
ដោយឡែក​សាកសព​ត្រូវបាន​គេដឹកតាម​រថយន្ត​ជាបន្តបន្ទាប់​ពីភ្នំពេញ​មកកាន់​គេហដ្ឋាន​សព​នៅឯ​ខេត្ត​កំពត​ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​ក្រោមការ​ជ្រោមជ្រែង​ពីអាជ្ញាធរ​ខេត្ត។

បទយកការណ៍ ៖ ពិធីបុណ្យ​សព​នៅ​ខេត្ត​កំពត

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI