ចិន-អាមេរិក

ឧត្តមសេនីយចិន៖ “ចិន​​ត្រូវ​​ប្រុង​ប្រយ័ត្ន​​ខ្ពស់​​ប្រឈម​មុខ​​នឹង​​យុទ្ធសាស្ត្រ​​អាមេរិក​​

"ប្រទេសចិន​ត្រូវ​ប្រុងប្រយ័ត្នខ្ពស់​ប្រឈម​មុខ​នឹង​ការដាក់ពង្រាយកងទ័ពអាមេរិកនៅ​ក្នុង​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​
"ប្រទេសចិន​ត្រូវ​ប្រុងប្រយ័ត្នខ្ពស់​ប្រឈម​មុខ​នឹង​ការដាក់ពង្រាយកងទ័ពអាមេរិកនៅ​ក្នុង​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​

“ប្រទេស​ចិន​ត្រូវតែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជានិច្ច​ និង​បង្ហាញពី​​ភាព​វាងវៃ​នៃ​ការទូត​ខ្លួន​ ប្រឈម​មុខ​នឹង​គោលការណ៍​ថ្មីៗ​​នៃ​យុទ្ធសាស្រ្ត​អាមេរិក​ដែល​វាតទី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក”​-នេះ ​ជា​ការ​អំពាវ​នាវ​របស់​ឧត្តម​សេនីយ​ចិន​ម្នាក់​នៅ​ក្នុង​ទំព័រ​កាសែត​​ ”កងទ័ព​រំដោះ​ប្រជាជន”​។

ផ្សាយពាណិជ្ជកម្ម

ឧត្តមសេនីយចិនមា្នក់​ បាន អំពាវនាវ អាជ្ញាធរចិន ឲ្យមានការ​ប្រុងប្រយ័ត្នខ្ពស់ជានិច្ចប្រឈម​​មុខ​នឹងការដាក់ពង្រាយ កងកម្លាំងអាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងគោលដៅ  បង្អន់​ល្បឿន​នៃ​ការរីកចំរើនរបស់ប្រទេសចិន”។ ប្រទេសចិន មិន​ត្រូវ​ភិតភ័យ​ចាញ់​សម្លុត​អាមេរិក​នោះ​ទេ”- នេះជាការវាយតម្លៃរបស់ឧត្តមសេនីយ Luo Yuan នៅលើទំព័រ​កាសែត “កងទ័ព​រំដោះ​ប្រជាជន”។ ការ​លើកឡើងរបស់ឧត្តមសេនីយនេះ ផ្ទុយគ្នាពីការអះអាងរបស់​ក្រសួង​ការពារជាតិអាមេរិក។
 

ឧត្តមសេនីយ Luo Yuan​ដែលជា​អ្នកនិយមប្រើ​​កម្លាំង​បាយ​នៅ​ក្នុង​រឿង​ជម្លោះ  បាន​បន្ត​ទៀត​ថា « ការ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ បដិសេធ​ថា ខ្លួន​មិន​បាន​ស្វះស្វែង​ រារាំង​​​ចិន​​​​​មិន​ឲ្យ​មាន​អានុភាព​នោះ បង្ហាញកាន់តែ​ជាក់ច្បាស់អំ​​ពី​ចេតនា​ពិតប្រាកដ របស់​អាមេរិក។

 "សហរដ្ឋអាមេរិក បានពង្រឹងថែមទៀត នៅលើវិស័យកងទ័ពជាមួយសម្ព័ន្ធមិត្តធំៗនៅប្រទេសចំនួន៥ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងធ្វើការពិនិត្យឡើងវិញ ទីតាំងមូលដ្ឋានយោធាធំៗទាំងនោះ។ លើសពីនេះ  អាមេរិកខិតខំស្វែងរកសិទ្ធិបន្ថែមទៀត ដើម្បីអាចជ្រៀតខ្លួនចូល ទៅ​កាន់​មូលដ្ឋាន​​យោធាផ្សេងៗទៀតដែលស្ថិតនៅជុំរិញប្រទេសចិន"-នេះជាការអះអាងរបស់លោក ឧត្តមសេនីយ Luo Yuan  ដែល​បានចោទជាសំណួរទៀតថា « តើ អ្នកណាមួយដែល អាច​ជឿ​បាន​  ថាអាមេរិកមិនបង្ករឿងជាមួយចិននោះ ?  -ហើយថា" តើ នេះអាច ជាការ​វិល​ត្រឡប់​មក​កាន់​សង្គ្រាមត្រជាក់ទេឬ » ? ។
 

គួររំលឹកថា កាលពីថ្ងៃទី៥មករាកន្លងមកនេះលោកប្រធានាធិបតីអាមេរិក បារ៉ាកអូបាម៉ា បាន​បង្ហើប​ឲ្យដឹង អំពីកំណែទម្រង់មួយស្តីពីគោលការណ៍យោធាអាមេរិក ដែល​​នឹង​កាត់​បន្ថយ​ចំនួន​កងទ័ពនិងការពង្រឹងវត្តមានយោធាអាមេរិកនៅក្នុងតំបន់អាស៊ី។
 

ដោយអាស្រ័យនឹង​ យុទ្ធសាស្រ្តថ្មីនេះ សហរដ្ឋអាមេរិក​អាចនឹង​រក្សា​ទុក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត មួលដ្ឋានធំៗរបស់ខ្លួននៅ ប្រទេសជប៉ុននិងនៅកូរ៉េខាងត្បូង ក៏​ព្រម​ទាំង​ដាក់ពង្រាយ​ផង​ដែរ កងទ័ពម៉ារីនអាមេរិក នាវាចម្បាំង និង​កង​កម្លាំង​ទ័ពជើង​អាកាស​នៅ​ប្រទេស​អូស្ត្រាលី​​ ក្នុង​ដែនដី​ប៉ែក​ខាង​ជើង។
 

គម្រោង​យុទ្ធសាស្ត្រថ្មីរបស់អាមេរិកនេះ ក៏ប្រមើល​ទុកផងដែរនូវ​ ការ​ប្រឆាំង​ជាយ​ថា​ហេតុ​ ទល់​នឹង​ចេតនា​​ដែល​ចង់​បិទ​ខ្ទប់​ សមត្ថភាពយោធាអាមេរិកនៅ​ក្នុង​តំបន់​ដូចជា​នៅ​ក្នុង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ឬ​ក៏​នៅ​ក្នុង​ដៃ​សមុទ្រ​ Ormuz​ ជា​ដើម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI