អាមេរិក៖ ចិន និងឥណ្ឌា នៅតែទិញប្រេងពីអ៊ីរ៉ង់ដែលផ្គើនទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ
ចុះផ្សាយនៅថ្ងៃ៖
អាមេរិកបញ្ជាក់សាជាថ្មីថា ក្រុងប៉េកាំង និង ញូដែលី នៅតែទទួលទិញប្រេងពីប្រទេសអ៊ីរ៉ង់ដដែល បើទោះបីជាសហគមន៍អន្តរជាតិកំពុងដាក់គំនាបដល់រដ្ឋាភិបាលអ៊ីស្លាមនេះ ក្នុងលក្ខខណ្ឌបញ្ឈប់ផលិតកម្មវិធីអាវុធនុយក្លេអ៊ែរក៏ដោយ។
ចិន និងឥណ្ឌា កាលពីថ្ងៃពុធបានប្រឆាំងនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលរារាំងការនាំប្រេងចេញរបស់ប្រទេសអ៊ីរ៉ង់ទៅកាន់ប្រទេសខ្លួន បន្ទាប់ពីប្រទេសទាំងនេះ បានកាត់បន្ថយការបញ្ជាទិញប្រេងឆៅពីរដ្ឋាភិបាលអ៊ីស្លាមមួយនេះ។ នេះបើតាមប្រសាសន៍របស់លោក ចន ឃែរី កាលពីម្សិលមិញ។
លោក ចន ឃែរី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ បានគៀកស្មាគ្នា ដាក់សម្ពាធដល់របបក្រុងតេអេរ៉ង់ រហូតដល់ប្រទេសនេះ បានបង្ហាញឱ្យពិភពលោក ដឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លោកបន្តថា ក្រុងប៉េកាំង និងញូវដឺលី គឺស្ថិតនៅក្នុងចំណោមប្រទេសទាំង២០ ដែលមិនទទួលយកទណ្ឌកម្មដែលសហគមន៍អន្តរជាតិដាក់លើប្រទេសអ៊ីរ៉ង់។ គួរបញ្ជាក់ថា ក្រៅពីប្រទេសទាំងខាងលើ ដែលមិនទទួលស្គាល់ទណ្ឌកម្ម បញ្ឈប់ការទិញប្រេងពីអ៊ីរ៉ង់ មានប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបូរី អាមេរិកខាងត្បូង ស្រីលង្កា តួកគី និងកោះតៃវ៉ាន់ និងប្រទេសមួយចំនួនមកពីអឺរ៉ុបផងដែរ។
រដ្ឋាភិបាលអាមេរិក បានដាក់កំហិតទណ្ឌកម្មយ៉ាងដូច្នេះ គឺដើម្បីឱ្យក្រុងតេអេរ៉ង បញ្ចប់កម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ហើយអាមេរិកបានបញ្ជាក់ថា ប្រសិនបើរឹងទទឹងទៀត ក្រុងតេអេរ៉ង់ អាចនឹងប្រឈមភាពឯកោ និង សម្ពាធកាន់តែខ្លាំង។ តែទោះជាយ៉ាងណា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងពិនិត្យឡើងវិញ ក្នុងរយៈពេល៦ខែម្តងចំពោះក្រុងតេអេរ៉ង់។ ទាក់ទិនបញ្ហានៃទណ្ឌកម្មរបស់អាមេរិកនេះដែរ កាលពីឆ្នាំមុន អាមេរិកបានប្រាប់វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ មិនឱ្យធ្វើការទាក់ទងជាមួយក្រុងតេអេរ៉ង់ទៀតផង។
បើទោះបីជាអាមេរិក ហាមមិនឱ្យប្រទេសមួយចំនួនបញ្ឈប់ការទិញប្រេងពីរដ្ឋាភិបាលក្រុងតេហេរ៉ង់យ៉ាងណាក៏ដោយ ក៏ប្រទេសទាំងនោះនៅតែជំនះចំពោះទណ្ឌកម្មនេះ ដោយសារហេតុផលសេដ្ឋកិច្ចរបស់ប្រទេសដែលចាំបាច់ត្រូវការប្រេងរបស់អ៊ីរ៉ង់ ដើម្បីផ្តល់សន្ទុះដល់សេដ្ឋកិច្ចរបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ