ពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់ ចូលរួមរំលែកទុក្ខប្រជាជនជប៉ុន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ចាប់ពីព្រឹកថ្ងៃទី១៦មីនាមក ប្រជាពលរដ្ឋខ្មែរចាប់ពីនាយករដ្ឋមន្រ្តី រហូតកសិករ បានតម្រង់ជួរគ្នា ចូលស្ថានទូតជប៉ុនដើម្បីគោរពវិញ្ញណក្ខន្ឋប្រជាជនជប៉ុនដែលបានស្លាប់ ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមី និងការរញ្ជួយដី។ ស្ថានទូតជប៉ុនក្នុងទីក្រុងភ្នំពេញ នឹងបើកទ្វារចំហរហូតដល់ថ្ងៃទី២៣មីនាផ្តល់ឱកាសអោយពលរដ្ឋខ្មែរ ចូលរួមរំលែកទុក្ខប្រជាជនជប៉ុនតាមរយៈការសរសេរសាររំលែកទុក្ខ ក្នុងសៀវភៅសាទុក្ខ។ ធ្វើដំណើរទៅកាន់ស្ថានទូតជប៉ុន ពលរដ្ឋខ្មែរពាំនាំទៅជាមួយនូវកម្រងផ្កា ថវិកា និងភាពក្តុកក្តួល អាណិតអាសូរចំពោះជនរងគ្រោះទាំងអស់។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ