អានតួអត្ថបទ
អេដស៍

តុល្យការ​នៃ​ការប្រយុទ្ធ​ប្រឆាំង​នឹង​អេដស៍

ការ​ដង្ហែ​ក្បួន​ក្នុង​ឱកាស​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​អេដស៍
ការ​ដង្ហែ​ក្បួន​ក្នុង​ឱកាស​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​អេដស៍
ដោយ៖ អៀង សុខម៉ិញ
1 នាទី

ថ្ងៃ​ទី​១​ធ្នូ​ ឆ្នាំ​២០០៤ ជា​ទិវាពិភពលោក​ប្រឆាំង​នឹង​ជំងឺ​អេដស៍​លើក​ទី ២៤។ ដោយ​សារ​មាន​ថ្នាំ​ពន្យា​ជីវិត មេរោគហ៊ីវ ​បាន​​​បន្ថយ​ល្បឿន​នៃ​​ការ​ឆ្លង​រាត​ត្បាត នៅលើ​ពិភពលោក​ ប៉ុន្តែ​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ មិន​ទាន់​ទទួល​បាន​ជោគជ័យ​​នៅឡើយ​ទេ ព្រោះ​បច្ចុប្បន្ន​នេះ​មាន​​​អ្នក​ផ្ទុក​មេរោគ​អេដស៍ដល់​ទៅ ៣៤​លាន​នាក់។

ផ្សាយពាណិជ្ជកម្ម

 

ចំនួន​អ្នក​ឆ្លង​មេរោគ​ហ៊ីវ បាន​ថយ​ចុះ​ជា​រៀង​រាល់​ឆ្នាំ នៅ​លើ​ពិភពលោក ៖ ពី​៣លាន​២​សែន​នាក់ មក​២លាន​៧សែន​នាក់ ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំនេះ ពោល​គឺ ពី​ឆ្នាំ​១៩៩៧​ដល់​២០០៩។ នៅ​ទ្វីប​អាហ្វ្រិក​ ​ទី​ដែល​មាន​ចំនួន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​អេដស៍ ច្រើន​ជាង​គេ វីរ៉ុសហ៊ីវ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់។

វីរ៉ុស​ថយ​ តែ​មិន​ងាយ​កម្ចាត់​បាន​​ទាំង​ស្រុង​ឡើយ

ភាព​ជឿន​លឿន​ផ្នែក​វេជ្ជសាស្ត្រ និង​ការ​ផ្តល់​ថ្នាំ​ព្យាបាល​ពន្យារ​ជីវិត ជា​លក្ខណៈទូទៅ​ នៅលើ​ពិភពលោក បាន​ចូល​រួម​ចំណែក​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍ អាច​បន្ត​ជីវិត​រស់​នៅ​ជាមួយ​មេរោគហ៊ីវ ដូច​មនុស្ស​ធម្មតា​ទេ តែ​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​ទៅ​មនុស្ស​ម្នាក់​ទៀតផង។ ជន​ម្នាក់​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​បាន​ទទួល​ការ​ព្យាបាល​ភ្លាម​តាំង​ពី​ដំបូង អាចបន្ថយ​​គ្រោះ​ចម្លង​មេរោគ​បាន​២០​ដង។

ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​កម្មវត្ថុ​របស់​អង្គការ​សហប្រជាជាតិ ទំនង​ជា​សម្រេច​ទៅ​បាន​ដោយ​លំបាក​បំផុត។ ឧទាហរណ៍ កម្មវិធី ​គ្រោង​កាត់​បន្ថយ​ឲ្យ​ដល់​ចំនួន​​ សូន្យ -គ្មាន​ការ​ចម្លងថ្មី​​ទៅ​ទារក ឬ​កុមារ សោះ​ ចាប់​ពី​​​ឆ្នាំ​២០១៥ទៅ។

រនាំង​​ហិរញ្ញវត្ថុ

បើ​តាមអង្គការ​សហប្រជាជាតិ ​កម្មវិធី​នេះ​អាច​សម្រេច​ទៅ​បាន ដោយ​​​ត្រូវ​ការ​ចំណាយ​ថវិកា​ប្រមាណ​ជាង​៥ពាន់​លាន​អឺរ៉ូ។ ប៉ុន្តែ​ហិរញ្ញវត្ថុ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​នេះ បាន​ចោទ​ជា​បញ្ហា​កាន់​ខ្លាំង​ឡើងៗ។ មូលនិធិ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​១០% នៅ​ឆ្នាំ​២០១០។ សមាគម​ប្រយុទ្ធ​ប្រឆាំង​នឹង​អេដស៍​ បាន​អំពាវ​នាវ​ឲ្យ​បណ្តា​ប្រទេស​អ្នក​មាន​​ខ្លាំង បង្កើន​ជំនួយ​អភិវឌ្ឍន៍​សាធារណៈ និង​ស្នើ​សុំ​ឲ្យ​មាន​ការ​យក​ពន្ធ​លើ​រាល់​ជំនួញ​ហិរញ្ញវត្ថុ។ តាម​រយៈ​វិធានការ​នេះ គ្រាន់​តែ​នៅ​ប្រទេស​បារាំង​មួយ គេ​អាច​ប្រមូល​ប្រាក់​បាន​១២​ពាន់​លាន​អឺរ៉ូ​ក្នុង​​មួយ​ឆ្នាំ។ ប៉ុន្តែ​សួរ​ថា​គេ​នឹង​យក​មក​ប្រើ​ក្នុង​វិស័យ​សុខភាព​សាធារណៈ​នេះ​ប៉ុន្មាន ?!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ