អានតួអត្ថបទ
ក្រូអាស៊ី

ក្រូអាស៊ី ក្លាយ​ជា​សមាជិក​ទី២៨ របស់​សហភាពអឺរ៉ុប

ថ្នាក់ដឹកនាំ​​សហភាព​អឺរ៉ុប​និង​ថ្នាក់ដឹកនាំ​ក្រូអាស៊ី​ក្នុងពិធី​អបអរសាទ​ក្នុង​ការ​បញ្ចូល​ក្រូអាស៊ី​ជាសមាជិក​ទី​២៨​ របស់​​សហភាព​អឺរ៉ុប​ ថ្ងៃ​ទី១ កក្កដា​ ២០១៣
ថ្នាក់ដឹកនាំ​​សហភាព​អឺរ៉ុប​និង​ថ្នាក់ដឹកនាំ​ក្រូអាស៊ី​ក្នុងពិធី​អបអរសាទ​ក្នុង​ការ​បញ្ចូល​ក្រូអាស៊ី​ជាសមាជិក​ទី​២៨​ របស់​​សហភាព​អឺរ៉ុប​ ថ្ងៃ​ទី១ កក្កដា​ ២០១៣ REUTERS/Antonio Bronic
ដោយ៖ ជា ប៊ុនធឿន
3 នាទី

ទីបំផុតទៅ សហភាព​អឺរ៉ុប​​មាន​សមាជិក​របស់​ខ្លួន​មួយ​ទៀត​ហើយ។ គឺ​ចាប់​ពីថ្ងៃ ទី​១​ ខែ​កក្កដា​នេះ​ទៅ ក្រូអាស៊ី​ នឹង​ក្លាយ​ជា​ប្រទេស​សមាជិក​ទី២៨ នៃ​សហភាពអឺរ៉ុប។ លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ក្រូអាស៊ី​មាន​ក្តី​រីករាយ​យ៉ាងខ្លាំង តែ​ទន្ទឹម​នឹង​នេះ​ដែរ អ្នក​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច។

ផ្សាយពាណិជ្ជកម្ម

ពន្លឺភ្លើង​កាំជ្រួច និង​សំឡេង​អប់អរ​នូវ​ភាព​ជោគជ័យ​បាន​ផុសឡើង​ស្ទើ​តែ​ពាស់​ពេញ​ប្រទេស​ក្រូអាស៊ី។ ប្រជាជន​រាប់ពាន់​នាក់​បាន​នាំគ្នា​ចេញ​មក​សារទរ ដោយ​ប្រទេស​មួយ​នេះ បាន​ក្លាយ​ជា ប្រទេស​សមាជិកទី២៨ របស់​សហភាព​អឺរ៉ុប​ចាប់​ពី​ថ្ងៃនេះតទៅ។

 
សន្ទាប់​ពី​សន្ទរកថា​ស្វាគមន៍​របស់ ប្រធានប្រឹក្សា​សហភាពអឺរ៉ុប ​ចំពោះ​ប្រទេស ក្រូអាស៊ី ប្រជាជន ទូទាំងទីក្រុង Zagreb បាន​ប្រមូល​ផ្តុំគ្នា​ជប់​ឳកាស​ជា​ប្រវត្តិសាស្ត្រ​នេះ​ឡើង។ សំឡេង​ភ្លេងជាតិ​របស់​សហភាពអឺរ៉ុប បាន​បន្លឺ​ឡើង នៅ​កណ្តាល​ទីក្រុង​នា​ក្នុង​យប់​ដដែល​នោះ​ដែរ។

តែ​ទន្ទឹម​នឹង​ភាពរីករាយ​នេះ​ដែរ លោក ប្រធានធិបតី​ក្រូអាស៊ី Ivo Josipovic បាន​ប្រកាស​ប្រាប់​ដល់​ប្រជាជន​ទូទាំង​ប្រទេស មាន​ភាព​សុទិដ្ឋិនិយម​ឡើង ដោយ​មិន​ត្រូវ​ឱ្យ​ផ្សែង​ខ្មៅ​នៃ​វិបត្តិ​សេដ្ឋកិច្ច មករួមរឹទ​ក្នុង​អារម្មណ៍​របស់​ពួក​គេ​ឡើយ។ ដោយ​លោក​សង្កន់ធ្ងន់​ថា វបត្តិ​សេដ្ឋកិច្ច​ជា​ឧបសគ្គ​មួយ តែ​គំនិត​សុទិដ្ឋិនិយម​ក្នុង​ការ​ឈាន​ទៅ​មុខ នឹង​ធ្វើ​ក្រូអាស៊ី នៅ​ថ្ងៃស្អែក ទទួលបាន​ជោគជ័យ​លើ​ឧបសគ្គ​ទាំង​នេះ។

នៅ​ក្នុង​កម្មវិធី​ដ៍​អាឡារិក​ខាងលើ គេ​ឃើញ​មាន​ការ​ចូលរួម​ពី​សំណាក់​ថ្នាក់​នាំ​កំពូលៗ ជា​ច្រើន របស់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប។ ការ​បើក​របាំងពន្ធគយ រវាង​ប្រទេស​ក្រូអាស៊ី​បាន​ធ្វើ​ឡើង ជា​មួយ​ប្រទេស នៅ​ជុំវិញ ដែល​មាន​ដូច​ជា ស្លូវេនី ដែល​ជា​អតីត​សហព័ន្ធ​យូហ្គោស្លាវី ដែល​បាន​ចូល​ជា​សមាជិក​សហភាពអឺរ៉ុប​កាល​ពី​ឆ្នាំ២០០៤។ និង​ផ្លាក​សញ្ញា សហភាព​អឺរ៉ុប​បាន​ដាក់ នៅ​ចន្លោះ​ព្រំដែន រវាង​ប្រទេស​ក្រូអាស៊ី និង​ប្រទេស​ស៊ែរប៊ី ដែល​គ្រោង​ចូល​ជា​សមាជិក​របស់​សហភាពអឺរ៉ុប​ឆាប់​ខាង​មុខ​នេះ។
 

សូម​បញ្ជាក់​ថា​ក្រូអាស៊ី​ជា​ប្រទេស​មួយ​ស្ថិត​នៅ​អឺរ៉ុប​ខាងកើត មាន​ប្រជាជន​ប្រមាណ​ជាង ៤លាន​២សែននាក់ ដែល​ក្នុង​នោះ​មាន​ប្រជាជន​ជាង​៣០ម៉ឺននាក់​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​អត់​ការងារ​ធ្វើ។ បច្ចុប្បន្ន​រដ្ឋាភិបាល​មួយ​នេះ សង្ឃឹម​ថា​ការ​ចូល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​នឹង​ជួយ​ជម្រុញ​ឱ្យ​មាន​វិនិយោគទន់​បរទេស​នានា​ចូល​មក​កាន់​តែ​ច្រើន ដើម្បី​ជួយ​ឱ្យ​មាន​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ