បទយកការណ៍

អតីត​យុទ្ធជន​ខែ្មរ​ក្រហម នៅ​ស្រុក​ម៉ាឡៃ រីករាយ​នឹង​សន្តិភាព

សំឡេង ០៧:២៣
ថ្នល់​កាត់​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ
ថ្នល់​កាត់​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ ©RFI-សុផល

អស់រយៈពេល​១៥​ឆ្នាំ​បន្ទាប់ពី​សមាហរណកម្ម​ចូល​ជាមួយ​នឹង​រដ្ឋាភិបាល ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅ​ក្នុង​ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយមានជ័យ​ដែល​សុទ្ធសឹង​ជា​អតីត​ប្រជាជន​និង​ទាហាន​ខ្មែរ​ក្រហម​នោះ ​ពេលនេះ​កំពុង​មាន​ស្ថានភាព​រស់​នៅ​ប្រសើរ​ជាង​កាលពី​អតីតកាល។ បច្ចុប្បន្ន​ប្រជាជន​ដែល​ភាគច្រើន​ជា​អ្នក​ធ្វើ​ចំការ​នោះ​កំពុង​តែ​មមាញឹក​ក្នុង​ការ​ដាំ​ដំណាំ​ដំឡូង​មី ជា​ដំណាំ​ដែល​កំពុង​មាន​ទីផ្សារ​នៅ​ក្នុង​ស្រុក និង​មាន​ទីផ្សារ​នៅ​ប្រទេស​វៀតណាម​និង​ប្រទេស​ថៃ។