កិច្ចពិភាក្សាជំរុញដល់ការវិលត្រឡប់របស់អណិកជនខ្មែរមកពីក្រៅប្រទេស
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រទេសកម្ពុជានាពេលបច្ចុប្បន្នបាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់អណិកជនខ្មែរមកពីក្រៅប្រទេស ជាពិសេសមកពីប្រទេសបារាំង ប្រទេសអាមេរិក និងប្រទេសអូស្ត្រាលី។ គេសង្កេតឃើញយ៉ាងហោចណាស់មានអណិកជនខ្មែរ ប្រមាណជាង៥០០០នាក់បានវិលត្រឡប់មកធ្វើការនិងរស់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលខ្លី ឬខ្លះទៀតរយៈពេលវែង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សំណួរបានចោទសួរថាតើប្រទេសកម្ពុជាបានជំរុញនិងលើកទឹកចិត្តដល់ការវិលត្រឡប់របស់អណិកជនខ្មែរបានគ្រប់គ្រាន់ដែរឬទេ? ទាំងនេះគឺជាប្រធានបទនៃកិច្ចពិភាក្សាមួយ ដែលត្រូវបានគេរៀបចំធ្វើឡើងនៅក្នុងសប្តាហ៍នេះ នៅវិទ្យាស្ថានបារាំងក្នុងទីក្រុងភ្នំពេញ រវាងអណិកជនខ្មែរមកពីក្រៅប្រទេស។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ