អានតួអត្ថបទ
FMI

FMI កើន​រំលឹក​អឺរ៉ុប​និង​អាមេរិក​ឱ្យ​គិត​គូរ​ផ្តល់​កំណើន​សេដ្ឋកិច្ច

លោកស្រី Christine Lagarde អគ្គនាយិកា​មូលនិធិ​រូបិយវត្ថុអន្តរជាតិ នៅ​ទីក្រុង​តូក្យូ​ ថ្ងៃ​ទី ១១​ តុលា ២០១២
លោកស្រី Christine Lagarde អគ្គនាយិកា​មូលនិធិ​រូបិយវត្ថុអន្តរជាតិ នៅ​ទីក្រុង​តូក្យូ​ ថ្ងៃ​ទី ១១​ តុលា ២០១២ REUTERS/Issei Kato
ដោយ៖ អៀង សុខម៉ិញ
1 នាទី

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក ដែល​​កំពុង​បើក​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ នៅ​ប្រទេស​ជប៉ុន​ បាន​ទាមទារឱ្យ​​រដ្ឋាភិបាល​នីមួយៗ​គិត​គូរ​ដល់​កំណើន​សេដ្ឋកិច្ច​។ គណៈកម្មាធិការ​ហិរញ្ញវត្ថុ​​របស់​មូលនិធិ​យល់​ឃើញ​ថា​ នយោបាយ​ត្បិត​ត្បៀត​ថវិកា​ នៅ​ក្នុង​ប្រទេស​អ្នក​មាន ត្រូវ​តែ​ធ្វើ​ឡើង​ក្នុង​ក្រប​ខ័ណ្ឌ​ ជួយ​សម្រួល​ដល់​កំណើន​សេដ្ឋកិច្ច​តាម​ដែល​ធ្វើ​ទៅ​បាន និង​បាន​ស្នើសុំ​​ឱ្យ​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​ប្រាក់​បំណុល។

ផ្សាយពាណិជ្ជកម្ម

ជា​ទូទៅ​គណៈកម្មាធិការហិរញ្ញវត្ថុ​និង​រូបិយវត្ថុ​ ដែល​ជា​បណ្តុំ​នៃ​រដ្ឋមន្ត្រី​និង​អភិបាល​ធនាគារ​កណ្តាល​ បាន​កោត​សរសើរ​ចំពោះ​​ចំណាត់​ការ​គួរ​ឱ្យ​កត់​សម្គាល់​ របស់​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ ទល់​នឹង​វិបត្តិ​ប្រាក់​បំណុល​ ប៉ុន្តែ​មិន​គ្រប់​គ្រាន់​នៅឡើយទេ។ អឺរ៉ុប​ត្រូវ​តែ​​ចាត់​​​វិធានការ​បន្ថែម​ទៀត​ ជា​ចាំ​បាច់ ដោយ​គ្មាន​ពេលកំណត់ ដើម្បី​ធ្វើ​យ៉ាង​ណា​ផ្តល់​ទំនុក​ឡើង​វិញ។

ក្នុង​បរិបទ​ដែល​កំណើន​សេដ្ឋកិច្ច​ពិភពលោក​បន្ថយ​ល្បឿន ទំនុក​ចិត្ត​ស្ទើរ​គ្មាន​ដូច្នេះ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ និង​ធនាគារ​កណ្តាល​​នៃ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ បាន​អនុម័ត​​​លើ​​វិធានការមួយ​ចំនួន​​​​ ចេញ​​សេចក្តី​ថ្លែងការណ៍​ផ្សព្វផ្សាយ​ ក្រោយ​ការ​ពិភាក្សា​រយៈ​ពេល​ពីរ​ថ្ងៃ​នៃ​ជំនួប​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ស្នើ​​ដល់​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​​អនុវត្ត​សម្រាប់​ប្រឈម​នឹង​វិបត្តិ​ប្រាក់​បំណុល​។ បញ្ជី​វិធានការ​នេះ នឹង​ត្រូវ​ ត្រួត​ពិនិត្យ​ឡើង​វិញ​ នៅ​៦​ខែ​ក្រោយ​​​ ពោល​គឺ​នៅ​ខែ​មេសា​ឆ្នាំ​២០១៣ ដើម្បី​ផ្ទៀង​ផ្ទាត់​ថា​តើ​ ​​រដ្ឋាភិបាល​នីមួយៗ គោរព​​ការ​​សន្យា​បាន​ត្រឹម​កំរិតណា ?!

ចំណែក​ឯ​អធិការកិច្ច​លើ​ធនាគារ​អឺរ៉ុប នឹងមិន​​ទាន់​អាច​ត្រូវ​ចាប់​ផ្តើម​មាន​សុពលភាព​បាន នៅ​ដើម​ឆ្នាំ​២០១៣​ ដូច​ការ​គ្រោង​ទុក​ឡើយ។ គេ​ទំនង​ត្រូវ​ពេល​វេលា​មួយ​ឆ្នាំទៀត ឬ​ក៏​ច្រើន​ជាង​នេះ​ក៏​ថា​បាន។ នេះ​បើ​តាម​​ប្រធាន​ធនាគារ​ពិភពលោក ដែល​​យល់​ថា​ការ​លើក​កាល​បរិច្ឆេទ​នេះ មិន​បាន​ធ្វើ​ការ​ប៉ះពាល់​អ្វីទេ ប្រសិន​បើ​ប្រទេស​នីមួយៗ​គោរព​យ៉ាង​ហ្មត់ចត់​វិធានការ​កាត់​បន្ថយ​ប្រាក់​បំណុល​និង​ផ្តល់​សន្ទុះ​ដល់​កំណើន​សេដ្ឋកិច្ច​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ