បទយកការណ៍

ការ​ស្តាប់​សំ​ឡេង​ពិត​របស់​ស្ត្រី​ក្នុង​របប​ខ្មែរ​ក្រហម

សំឡេង ០៧:៥៩
វេទិកា​ "ការ​ស្តាប់​សំ​ឡេង​ពិត​របស់​ស្ត្រី​ក្នុង​របប​ខ្មែរ​ក្រហម"
វេទិកា​ "ការ​ស្តាប់​សំ​ឡេង​ពិត​របស់​ស្ត្រី​ក្នុង​របប​ខ្មែរ​ក្រហម" ©លីដា/RFI

ទន្ទឹម​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា​ បាន​និង​កំពុង​ដំណើរ​ការ​កាត់​ទោស​​​លើ​អតីត​មេដឹកនាំ​ខ្មែរក្រហមធំៗ​ទាំង​បីរូប ​ក្នុង​សំណុំ​រឿង​លេខ​០០២ ជនរងគ្រោះ​​ជា​ដើមបណ្តឹង​រដ្ឋ​ប្បវេណី​ដែលនឹង​​ពុំមាន​ឱកាស​ក្នុង​ការ​ឡើង​បញ្ចេញ​មតិ​អំពី​ប្រវត្តិ​​ឈឺចាប់​របស់​ខ្លួន​ទាក់​ទង​អំពើ​ហិង្សា​ផ្លូវភេទ​ក្រោម​​របប​ខ្មែរក្រហម បាន​មក​ជួប​ជុំ​គ្នា​ក្នុង​វេទិកានៃ​ “ការស្តាប់​សំឡេង​ពិត​របស់​ស្ត្រី​​ក្នុង​របប​ខ្មែរក្រហម”។ វេទិកា ដែល​ត្រូវ​បាន​គេ​រៀប​ចំ​​ធ្វើឡើង​ ​កាល​​ពី​ថ្ងៃ​ទី​៧-៨​ ខែ​ធ្នូ​កន្លង​មកនេះ មាន​គោល​បំណង​អោយ​ជន​រងគ្រោះ​ និង​សាក្សី​ចែក​រំលែក​​​បទពិសោធន៍​ពី​​អំពើ​ហិង្សា​ផ្លូវ​ភេទ​ ជា​ពិសេស​ការ​រំលោភ​ផ្លូវ​ភេទ​ក្រោម​របបខ្មែរក្រហម។