ចិន-ទីបេ

សង្ឃ​​​ទីបេ​​នៅ​​​ទីបេ​ប៉ុនប៉ង​​ដុត​​សម្លាប់​​ខ្លួន​ជា​លើក​​ទី​១​

សង្ឃទីបេ នៅ​ខេត្ត​ស៊ីឈន់
សង្ឃទីបេ នៅ​ខេត្ត​ស៊ីឈន់ REUTERS/Carlos Barria

ករណី​​​ដុត​​សម្លាប់​​ខ្លួន​បាន​​កើត​​ជា​​ថ្មី​​ ! អតីត​​សង្ឃ​​ពុទ្ធសាសនា​​ទីបេ​មួយ​​អង្គ​ បាន​​ប៉ុន​​ប៉ង​​ដុត​​សម្លាប់​​ខ្លួន​​កាលពី​​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ។ ​នេះ​​បើ​យោង​​តាម​​​សមាគម​​ការ​ពារ​​សិទ្ធិ​មនុស្ស​​ទីបេ ​នៅ​​ថ្ងៃ​​សុក្រ​​នេះ ដែល​​អះអាង​​ថា​ជា​​ករណី​​ប៉ុន​ប៉ង​​ដុត​​សម្លាប់​​ខ្លួន​​លើក​​ទី​​មួយ​របស់​​សង្ឃ​​ទីបេ​នៅ​​​ក្នុង​​តំបន់​​ទីបេ​​តែ​​ម្តង។​

ផ្សាយពាណិជ្ជកម្ម

សង្ឃ​​​អាយុ​​ខ្ទង់​​៤០​​ឆ្នាំ​​រូប​​នេះ ​បាន​​រួច​​ជីវិត​​​និង​​កំពុង​​ទទួល​​ការ​​ព្យាបាល !​ នេះ​​បើ​​តាម​​គូស​​បញ្ជាក់​​​ក្នុង​​សេចក្តី​​ថ្លែង​ការណ៍​​មួយ​​របស់​​អង្គការ​​អន្តរជាតិ​​ដើម្បី​ការពារ​​សិទ្ធិ​​សេរីភាព​​បណ្តា​ជន​ទីបេ International Campaign for Tibet។

បើ​តាម​អង្គការ​នេះដដែល ប្រសិន​បើ​ព័ត៌មាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ិនធឺណែត ទាក់ទង​នឹង​ការ​ប៉ុន​ប៉ង​ដុត​សម្លាប់​ខ្លួន​របស់​សង្ឃទីបេ នៅ​ថ្ងៃ​ម្សិលមិញ អាច​ផ្ទៀង​​ផ្ទាត់​​យក​​ជា​ការណ៍​​បាន​មែន​ នោះ​​​ពិត​​ជា​​អាច​​ចាត់​​ទុក​​ថា​​ជា​​លើក​ទី​មួយ​ហើយ ដែល​សង្ឃ​ទីបេ​នៅ​ទីបេ​ សម្តែង​ការ​អស់​សង្ឃឹម​​​នឹង​​ការ​គាប​សង្កត់​​ពី​អាជ្ញាធរ​ក្រុង​ប៉េកាំង។

សូម​បញ្ជាក់​ទីបេ ជា​​តំបន់​ដែល​អាជ្ញាធរ​ក្រុង​ប៉េកាំង បាន​ប្រកាស​ផ្តល់​សេរីភាព និង​ស្វ័យភាព​ ដោយ​សន្តិវិធី តាំង​ពី​ឆ្នាំ​១៩៥១​មក។ ប៉ុន្តែ​ ប៉េកាំង​នៅ​តែ​បន្ត​គាប​សង្កត់ ​បង្ក្រាប​ និង​បំបិទ​សេរីភាព​ ទាំង​សាសនា​និង​វប្បធម៌​ មក​លើ​បណ្តា​ជន​ទីបេ។

ភាព​អស់​សង្ឃឹម​ របស់​បណ្តា​ជន​ទីបេ បាន​​ជំរុញ ឲ្យ​មាន​ការ​បះបោរ និង​ធ្វើ​អត្តឃាត ដុត​សម្លាប់​​ខ្លួន ជា​បន្ត​បន្ទាប់​ក្នុង​តំបន់​ស្វ័យត និង​ក្នុង​ប្រទេស​ដែល​សង្ឃទីបេ​និរទេស​ទៅ​ជ្រក​កោន។ ហេតុការណ៍​ដុត​សម្លាប់​ខ្លួន​លើក​ទី​មួយ បាន​កើ​ត​ឡើង​ នៅ​វត្ត​Kirti ខេត្ត​ស៊ីឈន់ កាលពី​ខែ​មីនា ២០១១។ បន្ទាប់​មក​ មាន​សង្ឃទីបេយ៉ាង​ហោច​ណាស់​​១១ បាន​យក​គំរូ​តាម ក្នុង​នោះ​៧​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI